សមត្ថកិច្ចបញ្ជាក់សំណុំរឿងបង្កប់កាមេរ៉ា ក្នុងបន្ទប់សណ្ឋា​គារជនបង្ក កំពុងអនុវត្តទោសនៅពន្ធនាគារបាន : ខេត្តព្រះសីហនុ÷កញ្ញា ដេន នីក្វាន់ នៅ​ថ្ងៃ​ទី ២៥ ខែ​ឧ​សភា​នេះ បាន​ទម្លាយ​នូវ​រឿង ម្ចាស់​សណ្ឋាគារមួយ​នៅ​កំពង់សោម​ឈ្មោះ Gold Sea Hotel លួចបង្កប់​Camera​ ក្នុង​បន្ទប់​គេង​របស់នាង និងបន្ទប់​ផ្សេងៗ​ទៀត​ អំឡុងពេលដែលនាងទៅស្នាក់នៅទីនោះកាលពីខែតុលា ឆ្នាំ២០២០។​​ កញ្ញា ដេ​ន​នី ក្វាន់ បានបញ្ជាក់ថា នាង​ទ្រាំ មិនឡាយ៍ ជាសា ធារណៈទេ ​ព្រោះរង់​ចាំ​ដំណោះ​ស្រាយ​ល្អជា​មួយ​ម្ចាស់​សណ្ឋា គារ តែ​លទ្ធ​ផល​ នាងទទួលបាន សំណង​ជាលុយ ត្រឹម​១​ម៉ឺ​ន​ដុល្លារ ប៉ុណ្ណោះ។ ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់អ្នកសា រព័តមាននៅល្ងាចថ្ងៃទី ២៥ ខែឧសភា នេះថាករណីនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្តីរួចហើយ ខណះដែលជនដែលពាក់ព័ន្ធនឹងការបង្កប់កាំមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ៕វណ្ណរា

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed