ខេត្តព្រះសីហនុ នាព្រឹកថ្ងៃ៤រោចខែជេស្ឋឆ្នាំរោងព.ស២៥៦៨ត្រូវនិងថ្ងៃ២៥មិថុនា២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចូលរួមពីសមត្ថកិច្ចចំរុះ បានបង្ហាញវត្ថុតាងគ្រឿងញៀនជិត២តោន ដែលសមត្ថកិច្ចចំរុះបង្ក្រាបរឹបអូសបានក្នុងខេត្តព្រះសីហនុ ជាបន្តបន្ទាប់កន្លងមក មុននឹងយកទៅដុតកម្ទេចចោល។

សកម្មភាពបង្ហាញត្រួតពិនិត្យតាមនិតិវិធីនេះធ្វើឡើងនៅ សាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមាន ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំ.ងបទល្មើ.សគ្រឿងញៀ.ន ព្រមទាំងតំណាងកងកម្លាំងមានសមត្ថកិច្ចរួមមាននគរបាល កងរាជអាវុធហត្ថ មន្ត្រីតំណាងអាជ្ញាធររដ្ឋបាលខេត្ត និងមន្ត្រីបច្ចេកទេសពាក់ពន្ធ័។

ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដោយបញ្ជាក់ថា វត្ថុតាងគ្រឿងញៀ.នទាំងអស់នេះ នឹងយកទៅដុតកម្ទេចចោលជាសាធារណៈមុខមហាជនឆាប់ៗនេះ ៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed