ភ្នំពេញ : នៅព្រឹកថ្ងៃអង្គារទី១៦ ខែសីហា ឆ្នាំ២០២២២នេះ​ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូលបានដឹកនាំមន្ត្រីសាលាខណ្ឌ​ និងក្រុមប្រឹក្សាសង្កាត់​ ប្រធានភូមិ​ ចុះពិនិត្យសកម្មភាពការងារមួយចំនួនក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។

១-​ បន្តចុះពិនិត្យសកម្មភាព​មន្ត្រី​ការិយាល័យសាធារណការ​ អនាម័យ​ បរិស្ថាន​ និងសណ្តាប់ធ្នាប់សាធារណៈ​ ដាក់លូជូនប្រជាពលរដ្ឋនៅអមសងខាងផ្លូវបេតុង​វត្តស្វាយផ្អែម​ ស្ថិតនៅភូមិកំរៀង សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។

២-​ ចុះពិនិត្យស្ថានភាពផ្លូវ​-លូ​ក្នុងភូមិ​ នៅភូមិចំបក់ពណ្ណរាយ​ សង្កាត់បឹងធំ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ដេីម្បីដោះស្រាយសំណេី/សំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកាលពីពេលកន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ផងដែរថាអ្វីដែលជាការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិចំបក់ពណ្ណរាយ សង្កាត់បឹងធំ លោកអភិបាលខណ្ឌកំបូលដោះស្រាយរាល់បញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ តាមការសន្យា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ហើយរយៈពេលកន្លងមក លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូលតែងតែយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកចុះត្រួតពិនិត្យដូចជាផ្លូវថ្នល់លូ និងដោះស្រាយរាល់បញ្ហាដែលបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាក នៅក្នុងខណ្ឌកំបូលដោះស្រាយរាល់សំនូមពរ សមទៅតាមគោលការណ៍នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាបិតាស្ថាបនិកសន្តិភាពដើម្បីដឹកនាំប្រទេសជាតិឲ្យសម្បូររុងរឿងឈានទៅរកការអភិវឌ្ឍក្នុងសង្គមជាតិ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕