ហេតុការណ៍មន្ត្រីយោធាលិចទូក បានកើតឡើង នៅវេលាម៉ោង ២រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ក្រោមស្ពានកោះទន្សាយ ក្នុងទន្លេសេកុង ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្ត្រីយោធាវរការពារព្រំដែនគោក លេខ១០១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ចំនួន០៣នាក់ បាននាំជិះទូកទៅបង់ត្រីនៅទន្លេសេកុង ក្រោមស្ពានកោះទន្សាយ បណ្តាលឱ្យលិចទូក និងបាត់ខ្លួនមន្ត្រីម្នាក់ ខណៈទឹកហូរខ្លាំង និង២នាក់ទៀត បានហែលមកកាន់ទីគោកបានដោយសុវត្ថិភាព។

មន្ត្រីយោធាដែលបានរួចផុតពីគ្រោះថ្នាក់បានដឹងថា ៖ ពួកគាត់មាន០៣នាក់ បាននាំគ្នាជិះទូកទៅបង់សំណាញ់ រកត្រី ដើម្បីធ្វើម្ហូប ប៉ុន្តែចៃដន្នអាក្រកទូកបានឃ្លោងបណ្តាលឱ្យទូកលិចក្នុងទន្លេហើយបាននាំគ្នាំហែលមកកាន់ទីគោក និងបានបាត់ខ្លួនឈ្មោះ នួន ម៉ានី ជាមិត្ត មិនឃើញក្នុងទឹកទន្លេ ។

ប្រភព មន្ត្រីយោធាបានបន្តឲ្យដឹងទៀតថា នៅមុនកើតហេតុមន្ត្រីយោធាទាំង០៣នាក់ ឃើញប្រជាពលរដ្ឋនេសាទត្រីបានច្រើនក្នុងមួយសំណាញ់ៗ និងចង់ទៅបង់ត្រីបានត្រីជិត ១០គីឡូក្រាម លុះទូកដល់ស្ពានកោះទន្សាយ ស្រាប់តែទឹកហូរខ្លាំងបានគួចទូកបណ្ដាលឲ្យលិច ហើយភ្លាមៗនោះមន្ត្រីយោធា ចំនួន ០២នាក់ បានហែលមកគោកវិញផុតពីគ្រោះថ្នាក់ និងម្នាក់ទៀតបាត់ខ្លួនឈឹង។

ក្រោយពីកើតហេតុកម្លាំងយោធាវីរលេខ១០១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង រួមជាមួយ និងវរការពារព្រំដែនដទៃទៀត បានចេញកម្លាំងនាំគ្នាចុះរកមន្ត្រីយោធាបាត់ខ្លួន រហូតមកដល់រសៀលថ្ងៃទី៣០ ខែឧសភានេះ នៅពុំទាន់រកឃើញនៅឡើយនោះទេ៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed