បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាធិបតីភាពតេមកតំណែងជូនអធិការស្រុកមង្គលបុរី។ ដោយអនុវត្តន៍តាមបទបញ្ជា និងទទួលបានការអនុញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុក លោក រ័ត្ន ដាសុីណង់ អភិបាល នៃគណអភិបាលស្រុកមង្គលបូរី និងលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង បានអញ្ជើញជាគណៈអធិបតីក្នុងពិធី ប្រកាសតែងតាំងមុខតំណែង លោកអធិការថ្មី នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ទោ ឌី ទាវ គឺជានាយរងការិយាល័យគ្រប់គ្រងជនបរទេសនៃ ផែនការងារអន្តោប្រវេសន៍ ត្រូវបានតែងតាំងមុខតំណែងជា អធិការនៃអធិការនគរបាលស្រុកមង្គលបូរី ជំនួសលោកវរសេនីយ៍ឯក សុិន ណារ៉ាក់ អតីតអធិការចាស់ ត្រូវបានដាក់ឱ្យចូលនិវត្តន៍ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានមតិផ្តាំផ្ញើរ និងជម្រុញដល់លោកអធិការដែលទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ ដឹកនាំកម្លាំង អនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អ និងត្រូវបន្តវាយតម្លៃលើសភាពការណ៍ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បី បង្កា ទប់ស្កាត់ បង្រ្កាប ដល់ឬសគល់ ហើយត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ បទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់លោកអធិការក៏ដូចជាកម្លាំងនគរបាលទាំងអស់ក្នុងស្រុកមង្គលបូរី- ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ – ត្រូវពង្រឹងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យកាន់តែផុលផុស និងកាន់តែមានប្រសិទ្ធភាព នៅក្នុងមូលដ្ឋាន -ពង្រឹងសមត្ថភាពមន្ត្រី ឱ្យមានជំនាញឯកទេសស្រាវជ្រាវផ្នែក បច្ចេកទេសវិទ្យាសាស្ត្រ ស្របតាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាDigital -បង្ការ ទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើងឲ្យខានតែបាន ដោយត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងក្មេងទំនើង ដើម្បីបង្កើនការតាមដានគ្រប់សកម្មភាព និងឈានដល់មានវិធានការបង្ក្រាប វិធានការរដ្ឋបាល វិធានការច្បាប់ឲ្យបានហ្មត់ចត់ ដែលតែងតែបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន -ត្រូវពង្រឹងការងារប្រចាំបញ្ជា និងអន្តរាគមន៍ មានវេនប្រចាំការដោយអនុវត្តរបបប្តូរវេន ដើម្បីត្រៀមអន្តរាគមន៍តាមដានសកម្មភាពអាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ដោយត្រូវប្រតិកម្មរហ័ស ដើម្បីបកស្រាយជូនសាធារណៈជន -ត្រូវពង្រឹង ការផ្តល់សេវាសាធារណះ មានការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងការផ្តល់អត្តសញ្ញាណប័ណ ការទទួលបណ្តឹង និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងយុត្តិធម៌៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕