ខេត្តបន្ទាយមានជ័យ ៖ សារព័ត៌មាន គេហទំព័រ ក្នុងស្រុក បានចុះផ្សាយអំពីសកម្មភាពឈ្មួញឃុបឃិតគ្នានាំធ្យូងខុសច្បាប់ទៅប្រទេសថៃមួយថ្ងៃៗរាប់រយតោន ពួកឈ្មួញបានផ្អាកសកម្មភាពមួយរយះ ។ ប៉ុន្តែការអនុញ្ញាតអោយនាំធ្យូងនេះ គេដាក់ភាពសង្ស័យថា អាចបើកភ្លើងខៀវជាលក្ខណៈប្រព័ន្ធ ចំពោះសមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ។
សូមរម្លឹកថា, នៅរសៀលថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២២កន្លងទៅ នេះ សារព័ត៌មានក្នុងស្រុក បានទទួលប្រភពច្បាស់ការពីខេត្តបន្ទាយមានជ័យមកថា ននៅយប់ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង ៩យប់រហូតដល់ ម៉ោង ៥ ទៀបភ្លឺ ក្រុមឈ្មួញ នឹងធ្វើសកម្មភាពនាំធ្យូងរាប់រយតោនឆ្លងដែនតាមច្រករបៀង ប្រាសាទត្បែង ខេត្ត បន្ទាយមានជ័យ ចូលទៅទឹកដីថៃ ។ ឈ្មួញទាំងនេះត្រូវបានគេស្គាល់ឈ្មោះថា ថៅកែថៃមានឈ្មោះយាយលៀង , យាយលិក និង ឈ្មោះខុម ចំណែក ថៅកែខ្មែរមានឈ្មោះបងបារាំងស្គម , យាយភ្លៀវ នឹងចែនៅ មង្គលបូរីអត់ស្គាល់ឈ្មោះ និងប្រជាពលរដ្ឋនៅម្តុំហ្នឹងភាគច្រើន ។
ពាក់ព័ន្ធនឹងព័ត៌មាននេះ សូម សមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ ពិសេសលោក ឈួន សោភា មេគយចល័តតំបន់ ៥ និង មន្ត្រីមេព្រៃ រួមទាំងសមត្ថកិច្ចព្រំដែន ពាក់ព័ន្ធ មេត្តាពិនិត្យមើលករណីនេះផង ។ បើសិនព័ត៌មាននេះជាការពិត សមត្ថកិច្ចគួរតែបង្ក្រាបអោយអស់ ដើម្បីការពារធនធានធម្មជាតិ ។
ប្រភពព័ត៌មានដែលទទួលបាន បានអោយដឹងថា ពួកឈ្មួញថៃ ឈ្មួញខ្មែរ បានរត់ការជាមួយសមត្ថកិច្ចពាក់ព័ន្ធអស់ហើយ ទើបសម្រុកដឹកម្តងៗរាប់រយតោន។
ក្រោយបែកធ្លាយព័ត៌មានឈ្មួញថៃ ឈ្មួញខ្មែរឃុបឃិតគ្នា រៀបចំគម្រោងនាំធ្យូងរាប់រយតោនតាមច្រករបៀង ប្រាសាទត្បែង ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២២ នោះ អាជ្ញាធរព្រំដែននៃប្រទេសទាំងពីរបានប្រជុំរឹតបន្តឹងមិនអនុញ្ញាតអោយនាំចូលនោះទេ ។
ឈ្មួញទាំងនោះខឹងយ៉ាងខ្លាំងព្រោះពួកគេចំណាយលុយរត់ការអស់ហើយ ថែមទាំងត្រៀមឡានហើយថែមទៀត ត្រូវបានបែកធ្លាយដល់ អ្នកសារព័ត៌មាន ធ្វើអោយពួកគេលេកមិនលក់ បក់មិនល្ហើយ ខណះចំណាយលុយរត់ការហើយ។ សង្ឃឹមថា, សមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ អាចទប់ស្កាត់ ការនាំចេញធ្យូងតាមច្រកប្រាសាទត្បែង ខេត្ត បន្ទាយមានជ័យ ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារព្រៃឈើ ដែលត្រូវបានកាប់បំផ្លាញយកមកដុតធ្វើធ្យូងនាំចេញទៅថៃនេះ ៕
https://www.rmn.asia