ការបើវគ្គបណ្តុះបណ្តាលខាងនេះក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងមន្រ្តីអ្នកនាំពាក្យ អាចធ្វើកិច្ចការងារជាមួយគ្នាកាន់តែល្អប្រសើរ និងយល់អំពីតម្រូវការពីគ្នាទៅវិញទៅមក។
វគ្គបណ្តុះបណ្តាលខាងលើនេះធ្វើឡើងរយៈពេលពេញមួយថ្ងៃ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយមានការអញ្ជើញចូលរួមជាវាគ្មេនគឺ ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ទាវ សារៈមុនី និពន្ធនាយកព័ត៌មានអប្សរាសង់ត្រាស់ នៃក្រុមហ៊ុនអប្សរាព័ត៌មាន និងលោក គី សុខលីម សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ។

គួរបញ្ជាក់ផងដែរថា ដោយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មន្រ្តីរាជការ អង្គការ និងក្រុមហ៊ុនឯកជន ដែលទទួលបន្ទុកកិច្ចការព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់មន្រ្តីអ្នកទទួលបន្ទុកព័ត៌មាននេះជាលើកទី២ នៅក្នុងពេលឆាប់ៗខាងមុខនេះ។

https://t.me/

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed