ខេត្តព្រៃវែង ៖ កាលពី ថ្ងៃ ទី៤ ខែកក្កដាឆ្នាំ២០២២ ករណីឃាតកម្មមួយដោយសារកូនធ្លាប់ប្រើប្រាស់គ្រឿងញៀននិងមានជំងឺសរសៃសៃប្រសាទបានវាយម្ដាយមួយញញួរពីក្រោយបណ្ដាលឲ្យស្លាប់ក្នុងថ្លុក ឈាម នៅចំណុចផ្ទះឈ្មោះ ហែម ខែមរ៉ី (ជនរងគ្រោះ) ស្ថិតក្នុងភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ក្រោយមានសេចក្តីរាយការណ៍ពីប៉ុស្តិ៍រដ្ឋបាលព្នៅទី១ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រៃវែងនិងលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនព្រហ្មទណ្ឌបានដាក់បទបញ្ជាមកអធិការដ្ឋាននគរបាលស្រុកឲ្យចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជន សង្ស័យឈ្មោះជនសង្ស័យឈ្មោះ មីន ចិត្រា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅកន្លែងកើតហេតុ បាញ់ឆ្លើយសារភាពថា :

ខ្លួនពិតជាបានយកញញូរវាយម្ដាយបង្កើតខ្លួន ឈ្មោះហែម ខែមរុី បណ្ដាលឲ្យស្លាប់ប្រាកដមែន ។ជនសង្ស័យ មិន ចិត្រា ជាមនុស្សមានជំងឺសរសៃប្រសាទ លេបថ្នាំជាប្រចាំព្រោះជនសង្ស័យរូបនេះធ្លាប់ប្រើប្រាស់គ្រឿងញៀន នាពេលកន្លងមក។

ជនរងគ្រោះឈ្មោះ ហែម ខែមរ៉ី ភេទស្រី អាយុ ៥៣ ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់) ។ នៅមុនពេលកើតហេតុជនសង្ស័យ ឈ្មោះ មីន ចិត្រា បានយកញញួរដែក វាយម្តាយបង្កើតឈ្មោះ ហែម ខែមរ៉ី ដែលកំពុងអង្គុយដាំបាយនៅក្រោមផ្ទះ ចំក្បាលផ្នែកខាងក្រោយ ១ ញញួរ បណ្តាលឲ្យស្លាប់ ។ ក្រោយពេលកើតហេតុភ្លាម សមត្ថកិច្ចបាននាំជនសង្ស័យមកអធិការដ្ឋានស្រុកស៊ីធរកណ្ដាល ដើម្បីសាកសួរ និងកសាងនីតិវិធី ។
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed