ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី “កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” និងជាសកម្មភាពនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-អេស្ប៉ាញ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើដោយជោគជ័យនៅក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានដ៏សំខាន់បែបថ្មីនិងឈានមុខលើឆាកអន្តរជាតិ ជានិច្ចកាល អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតែងតែខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងការយល់ដឹងពីគ្នានិងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរចិននិងអេស្ប៉ាញ ។

យើងរំពឹងទុកធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងស៊ីជម្រៅជាមួយប្រព័ន្ធសារព័ត៌មានអេស្ប៉ាញតាមរយៈធនធានដ៏សម្បូរបែប ការច្នៃប្រឌិតថ្មីដ៏អស្ចារ្យ និងបច្ចេកទេសទំនើប ដើម្បីផលិតកម្មវិធីល្អៗកាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរ រួមគ្នាបង្កើតផលិតផលវប្បធម៌ប្រកបដោយភាពច្នៃប្រឌិតថ្មី ក៏ដូចជាជំរុញឱ្យចិននិងអេស្ប៉ាញរួមគ្នាចែករំលែកកាលានុវត្តភាពសកលលោកដែលបានមកពីការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅក្នុងយុគសម័យថ្មី ជំរុញភាពសុខដុមនីយកម្មរវាងវប្បធម៌ចិននិងអេស្ប៉ាញនិងទទួលបានការអភិវឌ្ឍរួម ៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕