ឯ.ឧ ប៉ាន់ខែមប៊ុនថន អញ្ជេីញចុះដោះស្រាយដីទំនាស់នៅចំណុចបឹង៧៥ភូមិអូរអំពិលឃុំទួលពង្រ ស្រុកម៉ាឡ
ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះនៅសាលាឃុំទួលពង្រ ស្រុកម៉ាឡៃឯ.ឧប៉ាន់ខែមប៊ុនថន នាយរងខុទ្ទកាល័យសម្ដេចតេជោ ដែលអ្នកខេត្តបន្ទាយមានជ័យគ្រប់គ្នាទទួលស្គាល់ថាជាមន្ត្រីឆ្នេីមមានជំនាញខាងដោះស្រាយវិវាទដីធ្លី បានអញ្ជេីញចូលរួមប្រជុំដោះស្រាយទំនាស់ដីមួយកន្លែងនៅចំណុចបឹង៧៥ ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមដោយលោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី លោកស្វាយជា អភិបាលនៃគណអភិបាលស្រុកម៉ាឡៃ លោកប្រធានមន្ទីរសុរិយោដីខេត្ត មន្ត្រីអន្តរវិស័យសាលាខេត្ត ប្រធានការិយាល័យសុរិយោដីស្រុកម៉ាឡៃមេឃុំទួលពង្រ មេភូមិអូរអំពិលនិងភាគីពាក់ព័ន្ធទាំងអស់។
គូទំនាស់រឿងវិវាទនេះមានលោកតាំងសុខឃី និងក្រុមហ៊ុនលីអ៊ុតនី។ បន្ទាប់ពីភាគីសង្ខាងបង្ហាញសំអាងរៀងខ្លួនរួចមកឯ.ឧប៉ាន់ខែមប៊ុនថនបានបញ្ជាឲ្យមន្ត្រីជំនាញចុះទៅវាស់ទីតាំងដីទំនាស់ដល់ទីកន្លែងដោយត្រូវដេីរលុយទឹកលុយភក់ប្រវែងជាង២០០០ម៉ែត្រទេីបដល់គោលដៅដែលត្រូវវាស់វែង។ ស្របពេលដែលជំនាញចុះវាស់ដីទំនាស់បឹង៧៥ ឯ.ឧក៏ឈ្លៀតចុះទៅដោះស្រាយរឿងទំនាស់មួយកន្លែងទៀតនៅភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត បញ្ជាក់ថាពេលវេលារបស់ឯ.ឧហាក់គ្មានពេលទំនេសោះឡេីយ។
ដោយឡែកគោលការណ៌ដោះស្រាយទំនាស់នៅបឹង៧៥ ឯ.ឧប៉ាន់ខែមប៊ុនថនបានមានប្រសាសន៌ថានឹងគោរពតាមសេចក្ដីជូនដំណឹងលេខ១៥៥៣សជណចុះថ្ងៃទី២៤ខែធ្នូឆ្នាំ២០១២របស់ទីស្ដីការគណរដ្ឋមន្ត្រីដែលយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ក្នងខ្លឹមសារសជណ១៥៥៣ ត្រង់ចំណុចទី៣ដែលទាក់ទងនឹងដីបឹង៧៥នេះបានសរសេរលំអិតថា ប្រគល់ដីទំហុំ២២៨ហិតតាជូនលោកលីអ៊ុតនី ដែលបានទិញ និងកាន់កាប់ជាក់ស្ដែងចាប់ពីឆ្នាំ១៩៩៨មកដេីម្បីកាន់កាប់ជាកម្មសិទ្ធស្របច្បាប់។ ប្រគល់ភារកិច្ចជូនអាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្វេីការបែងចែកដីទំហុំ១០១ហិតតា៧៨អា៣៣សង្ទូីអា ជូនអតីតគ្រួសារយោធិនអង្គភាពវរសេនាតូច៦៧២និង៦៧៣ពិតប្រាកដដេីម្បីកាន់កាប់ជាកម្មសិទ្ធស្របច្បាប់។
ដូច្នេះក្នុងខ្លឹមសារសជណ១៥៥៣របស់ទីស្ដីការគណរដ្ឋមន្ត្រីនេះ គេមិនឃេីញមានឈ្មោះ លោកតាំងសុខឃី ឬឈ្មោះគង់ជាឡេីយ តែនៅឆដេីមឆ្នាំ២០១៩ស្រាប់តែលេចឈ្មោះគង់ជាមកអះអាងថាមានដីនៅចំណុចបឹង៧៥នេះហេីយក៏បានប្រកូកប្រកាសចែកដីអោយប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យបង្កេីតបានជាភូមិអបគមន៌នៅប៉ែកខាងលិចបឹង៧៥(យោងប្រសាសន៌លោកលីសារីពេលប្រជុំនៅសាលាខេត្ត)។ ឯលោកតាំងសុខឃី ក៏បានលេចមុខមកអះអាងថាមានដីចំនួន៣០ហិតតានៅចំណុចបឹង៧៥នេះដែរ ជាហេតុបង្ករឲ្យមានទំនាស់រាំរ៉ៃចាប់ពីខែមករាឆ្នាំ២០១៩មកម្លេះ។
ប្រជាពលរដ្ឋក៏ដូចភាគីទាំងអស់ដែលកំពុងអះអាងថាខ្លួនជាជនរងគ្រោះរៀងៗខ្លួនមានជំនឿនិងទំនុកចិត្តទាំងស្រុងលេីឯ.ឧនាយករងខុទ្ទកាល័យសម្ដេច ថានឹងផ្ដល់ភាពយុត្តិធម៌ត្រឹមត្រូវដល់ជនរងគ្រោះនាពេលឆាប់ៗនេះ។ អក្ខរា០២