ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតនៅសង្កាត់បឹងកេងកងទី១

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២១​ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន​ និងខណ្ឌបឹងកេងកង បានអញ្ជើញចុះពិនិត្យមេីលបញ្ជីឈ្មោះបោះឆ្នោតនៅសង្កាត់បឹងកេងកងទី១​ ដែលបាននឹងកំពុងដំណើរការបិតផ្សាយបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។


ឯកឧត្តម​សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ អញ្ជេីញទៅពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត​ និងចុះឈ្មោះបោះឆ្នោតនៅតាមការការិយាល័យដែលស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូន​កុំបីខាន។សូមជូនពរសុខភាពល្អ​ និងជ័យជំនះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *