មេខ្យល់២​នាក់ បំរុងនាំពលករ៦​នាក់លួច​ឆ្លងដែន​ទៅរកការងារធ្វើនៅប្រទេស​ថៃ ត្រូវកម្លាំង​ការពារឃាត់បាន

ខេត្តបន្ទាយមានជ័យ : ពលករ៦​នាក់ត្រូវបានចាញ់បោកមេខ្យល់ថានិងជូនឆ្លងដែនទៅរកការងារ

ធ្វើនៅប្រទេស​ថៃ មិនទាន់ឆ្លងដែនចូលព្រំប្រទល់ប្រទេសថៃផងត្រូវកម្លាំង​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ឃាត់ខ្លួនបាននៅយប់ ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២១ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ ប្រាសាទ​ត្បែង ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត​បន្ទាយ​មានជ័យ។

លោក​វរសេនីយ៍ទោ រស់ ដា​រ៉ា មេបញ្ជាការរង​ទទួល​ទិស​ប៉ុស្តិ៍​បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅយប់ ថ្ងៃទី១៦ ខែធ្នូ នោះ លោកបានដឹកនាំកម្លាំង​វរ​សេនា​តូច​ នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​សហការ​ជាមួយ កម្លាំងយោធា​វរ​សេនា​តូច​លេខ​១ បាន​ចុះ​ល្បាត​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​លុះ​ល្បាតដល់​ត្រង់ចំណុច​ទល់មុខ ខ​២​ គ​៣ មាន​និយាម​ការ TA (៧៦៧២៣-៦៣៣៤០) ក៏បាន​ប្រទះឃើញមេខ្យល់២នាក់ និងពលករ៦នាក់ក្នុងនោះមានក្មេងតូចៗ៣នាក់ផងបំរុងលួចឆ្លងដែនកំលាំងចំរុះបានធ្វើការឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនាំ។

ក្នុងនោះលោក​វរសេនីយ៍ទោ រស់ ដា​រ៉ា បានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះដែលជាពលករបាញ់បោកមេខ្យល់នោះបាននិយាយថាក្រុមខ្លួនមានគ្នា៣នាក់ក្នុងនោះមានកូនក្មេងតូចៗ៣នាក់ថានាំខ្លួនទៅប្រទេសថៃដើម្បីរកការងារធ្វើមេខ្យល់យកលុយក្នុងម្នាក់១០០០បាត(លុយថៃ)ជូនមិនទាន់ឆ្លងផុតព្រំដែនផងត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។លោក​វរសេនីយ៍ទោ រស់ ដា​រ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា

ដោយអនុវត្តតាមបទបញ្ជាពីមេបញ្ជាការកម្លាំងយោធាបូផាថៃឲ្យទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ រួមទាំងការពារការរាតត្បាតជំងឺកូវីដ-១៩ផងដែរពិសេសមេរោគថ្មី តឹងរឹងបំផុតកំថាឡើយមនុស្សលួចឆ្លងដែនចូលប្រទេសគេបានសូម្បីតែសត្វនោះក៏មិនអាចចូលបានដែរ។

សមត្ថកិច្ចក្រោយពីបានធ្វើកំណត់ហេតុអស់ហើយពលករទាំង៦នាក់មានទាំងក្មេងផងនោះត្រូវបានបញ្ជូនឲ្យវិលត្រឡប់ទៅលំនៅឋានវិញ តាមប៉ុស្តិ៍ត្រួតប្រាសាទ​ត្បែងច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ។

ចំណែកមេខ្យល់ទាំង២នាក់បានបញ្ជូនមកស្នងការហើយបញ្ជូនទៅតុលាការដាក់ទោសទៅតាមច្បាប់ ៕ 

      ដោយ៖ ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *