សមត្ថកិច្ចជំនាញក្នុងខេត្តកំពង់ឆ្នាំង បានបដិសេធថា អ្នកសារព័ត៌មានចុះផ្សាយរឿងមិនពិត ធ្វើឲ្យអ្នកសារព័ត៌មាន ក្នុងស្រុកជាច្រើនរងគ្រោះ ជាប់ពន្ធនាគារ ដល់ពេលផ្ទុះរឿងធំមន្ត្រីឆ្លើយដាក់គ្នា 

ខេត្តកំពង់ឆ្នាំង :  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈសារជាសំឡេងបានបញ្ជាឲ្យចាប់ខ្លួននិងដកហូតយកទ្រព្យសម្បត្តិដែលបានមកពីការឈូសឆាយដីព្រៃលិចទឹក និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែងឡើយ ជាពិសេសខេត្តកំពង់ឆ្នាំង ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ពីអាជ្ញាធរមូលដ្ឋាន ពីមន្ត្រីជំនាញជលផល និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទខេត្តកំពង់ឆ្នាំងកន្លងមកបានឲ្យដឹងថា ដីព្រៃលិចទឹកតំបន់ ២និងតំបន់៣ នៅក្នុងខេត្តកំពង់ឆ្នាំងរាប់ ពាន់ហិកតា ត្រូវបានជនខិលខូចមួយចំនួន មានទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋបានលួចឈូសឆាយ រំលោភយកធ្វើជាកម្មសិទ្ធិជារៀងរាល់ឆ្នាំ។

បទល្មើសឈូសឆាយដីព្រៃលិចទឹកខាងលើនេះកើតមានច្រើនជាងគេនៅក្នុងឃុំច្រណូក ស្រុកកំពង់លែងមានរាប់ពាន់ហិកតា ។ ឃុំពាមឆ្កោកស្រុកជលគីរីមានរាប់រយហិកតា ឃុំខុនរង និងឃុំឆ្នុកទ្រូ ស្រុកបរិបូ ណ៌ក៏មានរាប់រយហិកតា និងនៅក្នុងក្រុងកំពង់ឆ្នាំងក៏មានរាប់សិបហិកតាដែរ ។

ដោយឡែកបទល្មើសឈូសឆាយដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក៏កើតមានរាប់រយហិកតាផងដែរនៅក្នុងឃុំក្បាលទឹក និងឃុំជៀប នៃស្រុកទឹកផុស ។

នៅក្នុងករណីខាងលើនេះ កន្លងមកលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏ដូចជាលោកប្រធានម ន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងក៏ធ្លាប់បាន ឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩ , ២០២០ និង ២០២១ នេះបទល្មើសឈូសឆាយ ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប នៅក្នុងខេត្តកំពង់ឆ្នាំងកើតមានរាប់រយករណី ។

ក្នុងករណីនេះមន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះ បានចា ប់ឃាត់ត្រាក់ទ័របានជាង ១៨០ គ្រឿង និងបានកសាងសំណុំរឿងជាង ២០០ សំណុំរឿង បញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែជាលទ្ធផលពុំដូចការរំពឹងចង់ឃើញអ្នកប្រព្រឹត្តទទួលទោសទណ្ឌនោះឡើយដែលជាហេតុធ្វើបទល្មើ សឈូសឆាយព្រៃលិចទឹកមិនថយចុះនោះឡើយ ផ្ទុយទៅវិញគឺបទល្មើសរឹងរិតតែកើតឡើងជាបន្តបន្ទាប់ថែ មទៀត ។

ដោយឡែក បទល្មើសឈូសឆាយដីព្រៃលិចទឹកនៅក្នុងស្រុកកំពង់លែងរាប់ពាន់ហិកតា កន្លងមកលោកប្រធា នមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ធ្លាប់បានកសាងសំណុំរឿង និងរបាយការណ៍រាយការណ៍ជូនលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តចាស់និងស្នើសុំទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម សុំរឹបអូសដកហូត យកមករក្សាទុកជាសម្បត្តិរដ្ឋវិញ ប៉ុន្តែលោក ឈួរច័ន្ទឌឿន មិនបានចុះហត្ថលេខាឯកភាពបញ្ជូនទៅថ្នាក់លើនោះឡើយ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed