ថ្ងៃទី១៥-១០-២០២១ ម៉ោង១០ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរំលោភលើទំនុកចិត្ត(ប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយនិងទិញលក់ ម៉ូតូមានស្លាកលេខក្លែងក្លាយ) នៅចំណុចខាងក្រោយវិទ្យាល័យសម្តេចហ៊ុនសែនបូរី១០០ខ្នង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០១នាក់ ឈ្មោះ លី ម៉េង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះជួលលេខ២០សេ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) បានលក់ម៉ូតូគ្មានប័ណ្ណសម្គាល់ត្រឹមត្រូវឲ្យទៅជនរងគ្រោះឈ្មោះ អាន តូរ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

Byrmnasia

Oct 16, 2021

សម្ភារៈ បាត់បង់ គ្មាន , សម្ភារន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាកXR  ផលិតឆ្នាំ២០០៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេ ញ1FZ-3654 មានប័ណ្ណសម្គាល់ និងស្លាកលេខក្លែងក្លាយ  , និងម៉ូតូ១១គ្រឿងដកហូតពីជនសង្ស័យរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ, ស្លាកលេខ១៤សន្លឹក  ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *