មន្ត្រីនគរបាល ខេត្តកំពតម្នាក់ បានសម្លាប់ខ្លួន នៅក្នុងផ្ទះ ដោយការបាញ់ផ្ទាល់ដៃ
កំពតៈ ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។ លោកអនុសេនីយ៍ឯក នៃមន្ត្រីនគរបាល ខេត្តកំពតម្នាក់ បានសម្លាប់ខ្លួន នៅក្នុងផ្ទះ ដោយការបាញ់ផ្ទាល់ដៃ ព្រោះតែមានជំងឺប្រចាំកាយរ៉ាំរ៉ៃ។
លោកអនុសេនីយ៍ឯក ដែលបានធ្វើ អត្តឃាត ក្នុងហេតុការណ៍នេះ ឈ្មោះ សេង សារុន អាយុ ៥១ ឆ្នាំ ជានាយរង ផ្នែកសរុប រដ្ឋបាលការិយាល័យ នគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានខេត្តកំពត។
សមត្ថកិច្ច បានរៀបរាប់ថា មានករណី ផ្ទះអាវុធក្នុងផ្ទះ ល្វែងមួយកន្លែង ក្បែរផ្សារសាម ទីរួមខេត្តកំពត។ ភ្លាមៗ សមត្ថកិច្ចចម្រុះ បានចុះដល់គោលដៅ ទើបដឹងថា ជាករណីអត្តឃាត ធ្វើឡើងដោយមន្ត្រី នគរបាល ខេត្តកំពតម្នាក់។
ប្រភពដដែល បានបញ្ជាក់ថា អត្តឃាតជន បានបាញ់ខ្លួនឯង ចំនួនពីរគ្រាប់ ត្រង់ក្រោមចង្កា ធ្លាយទៅក្បាល ស្ថិតនៅជាន់ទីពីរ ដោយប្រើកាំភ្លើង អាកាបាញ់ ដែលមានគ្រាប់ ចំនួន ៣០។
តាមការរៀបរាប់របស់ សមាជិកគ្រួសារថា មន្ត្រីនគរបាលរូបនេះ បានបាក់ទឹកចិត្ត ព្រោះតែមានជំងឺមហារីក គ្រាប់ឈាមរ៉ាំរៃ យូរឆ្នាំ។ ដូច្នេះ ការសម្លាប់ខ្លួនរបស់ លោកអនុសេនីយ៍ឯក រូបនេះ មិនពាក់ព័ន្ធនឹងមូលហេតុ ផ្សេងឡើយ៕