ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី២៧-២៨ ខែធ្នូ
ខេត្តបន្ទាយមានជ័យ : នៅល្ងាច ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១នេះសាលាខេត្របន្ទាយមានជ័យបាន បើកកិច្ចប្រជុំស្តីការត្រៀមប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី២៧-២៨ ខែធ្នូ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឈូប៊ុនរឿងប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរ និងកំលាំងពាក់ព័ន្ធជាច្រើននាក់ទៀត។
លោកឈូប៊ុនរឿងបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថាការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នេះនៅថ្ងៃទី២៧-២៨ ខែធ្នូ ខាងមុខនេះ សិស្សានុសិស្សដែលមានឈ្មោះប្រឡងត្រូវមកប្រឡងឲ្យបានគ្រប់គ្នា ដូច្នេះបេក្ខជន បេក្ខនារីប្រឡងត្រូវគោរពតាមម៉ោងពេល វិន័យប្រឡង ហាមយកសំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិច ពោលគឺត្រូវគោរពបទបញ្ជារ បទបញ្ញត្តិដែលក្រសួងអប់រំបានដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹងបន្តធានាថា អ្នកចេះគឺជាប់ហើយ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍អបអរសាទរ លើកទឹកចិត្តដល់បេក្ខជន បេក្ខនារីប្រឡងជាប់តែក៏ផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងធ្លាក់ដែរថាកុំអស់សង្ឃឹមហើយខិតខំតស៊ូរៀនសូត្រឡើងវិញដើម្បីប្រឡងជាប់នៅឆ្នាំក្រោយឬក៏អាចចូលរៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវ: រៀននៅថ្នាក់បរិញ្ញាប័ត្ររងបានដែរ ៕
ដោយ៖ ឧត្តម