រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានី

រាជធានីភ្នំពេញ : នា ព្រឹក ថ្ងៃអង្គារ ០៩កើត ខែបុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ១១ ខែ មករា ឆ្នាំ ២០២២ នេះ រដ្ឋបាល រាជធានី ភ្នំពេញ បាន បើក កិច្ច ស្ដីពីការ ជំរុញ ការងារ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដូស ជំរុញ ជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ តាម រយៈការ បញ្ជូន រូបភាព និងសម្លេង ( Video Zoom Meeting ) ដោយ មាន ការ ចូល រួម ពី មន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធ រដ្ឋបាល ខណ្ឌ ទាំង១៤ ក្រោម អធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានី ភ្នំពេញ ។

បាល រាជធានី ភ្នំពេញ បាន រៀបចំកន្លែងផ្ដល់ សេវា ការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ មាន ចំនួន ៤២ទីតាំង និង បាន រៀបចំ ឧបត្ថម្ភ ម៉ាស់ ជូន ដល់ រដ្ឋបាល ខណ្ឌ ទាំង១៤ ផ្សារ រដ្ឋទាំងអស់

ដោយ ក្នុងមួយ ខណ្ឌ ទទួលបាន ១០.០០០ម៉ាស់ ផ្សារ រដ្ឋ នីមួយៗ ទទួល បាន ៥.០០០ម៉ាស់ គ្រប់ មន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធ ទាំងអស់ត្រូវ ធ្វើ ការ ណែ នាំ ដល់ មន្រ្តី គ្រប់ លំដាប់ ថ្នាក់ ត្រូវ បន្ត អនុវត្ត ៣ ការពារ ៣កុំ និង ត្រូវ គោរព តាម វិធានការ របស់ ក្រសួង សុខាភិបាល

ជាពិសេស មន្ទីរ អប់រំ យុវជន និង កីឡា ត្រូវ ចេញ លិខិត ជូន ដល់ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ត្រូវ ទៅ ទទួល ការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ឱ្យ បាន គ្រប់ៗគ្នា ទាំង ដូស មូលដ្ឋាន ទាំង ដូស ជំរុញ ដើម្បី ប្រយុទ្ធ និង ទប់ស្កាត់ ការ ឆ្លង រាលដាល ជំងឺ កូវីដ -១៩ ជាពិសេស មេរោគ បំប្លែង ខ្លួន ថ្មី ប្រភេទ អូ មី ក្រុង ដែល កំពុង តែ ចូល មកដល់ សហគមន៍ ហើយ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed