ពិធីបើកសម្ពោធទីស្នាក់ការនឹងបើកដំណើរការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពគេហទំព័ររស្មី ញ៉ូស៍ / RMN NEWS ជាផ្លូវការណ៍

ភ្នំពេញ : នៅថ្ងៃទី 25 ខែធ្នូ ឆ្នាំ ២០២១ មជ្ឈមណ្ឌលព័ត៌មានRaksmey News / RMN News បានបើកពិធីសម្ភោធទីស្នាក់ការនឹងបើកដំណើរការផ្សព្វផ្សាយគេហទំព័រនេះ ជាផ្លូវការ ដែលមានទីតាំងនៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ក្នុងកម្មវិធីសម្ពោធស្នាក់ការសារព័ត៌មានRaksmey Newsដោយមានវត្តមានឯកឧត្តម យ៉ែម ណយ ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន តំណាងឱ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាគណៈអធិបតីក្នុងអង្គពិធី និងឯកឧត្តម ឪម ច័្ទនតារា ព្រមទាំងមន្ត្រីអាជ្ញាធរ និងស្ថាប័នព័ត៌មានជាច្រើនបានចូលរួមក្នុងអង្គពិធី។

លោក មឿន រស្មី ចាងហ្វាងគេហទំព័ររស្មី news បានឲ្យដឹងថា : ពិធីសម្ពោធ ស្នាក់ការសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានពិត ជាក់ស្ដែងក្នុងសង្គមជូនមហាជនប្រជាពលរដ្ឋទូទៅជាពិសេសរាជរដ្ឋាភិបាលកម្ពុជានាពេលសព្វថ្ងៃនេះ។

លោកចាងហ្វាងបានបញ្ជាក់បន្ថែមទៀតថា ដោយសារមានទឹកចិត្តស្រឡាញ់និងចូលចិត្តថែមទាំងមានបទពិសោធន៍ ធ្លាប់ប្រឡូកក្នុងវិស័យសារព័ត៌មានយូរឆ្នាំមកហើយ ទើបទឹកចិត្តជំរុញឲ្យលោកក្នុងពេលនេះស្នើឲ្យសុំច្បាប់បើកអាជីវកម្មប្រកបមុខរបរជាអ្នកកាសែត ក្នុងតួនាទីជាចាងហ្វាង ការផ្សាយគេហទំព័រ Raksmey News ផ្ទាល់ខ្លួនដោយស្របច្បាប់ហើយ បានទទួលអាជ្ញាប័ណ្ណលិខិតអនុញ្ញាតពីក្រសួងព័ត៌មាន លេខ ១៣៣ ពមប្រក ចុះថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២១ ដោយឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

បច្ចុប្បន្ននេះវិស័យសារព័ត៌មាននៅលើសកលលោកបាននឹងកំពុងវិវឌ្ឍយ៉ាងលឿនរហ័សដោយសារបច្ចេកវិទ្យាទំនើបក្នុងសម័យឌីជីថលគឺព័ត៌មានបានធ្លាយពីទ្វិបមួយទៅមួយយ៉ាងលឿនបំផុតព្រឹត្តិការណ៍អ្វីមួយទោះកើតឡើងនៅក្នុងទីកន្លែងណាពេលណាក៏ប្រជាពលរដ្ឋនិងមហាជនទូទៅបានដឹងភ្លាមៗដោយសារប្រព័ន្ធបច្ចេកវិទ្យាទំនើប។ដូច្នេះហើយវិស័យព័ត៌មានគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ដឹកនាំប្រទេសនីមួយៗនិងប្រជាពលរដ្ឋទូទាំងពិភពលោកគឺមិនអាចឬខ្វះអ្នកសារព័ត៌មានបានឡើយ។ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច តេជោ ហ៊ុន សែន សម្ដេចតែងតែយកចិត្តទុកដាក់និងលើកស្ទួយវិស័យសារព័ត៌មានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សពង្រឹងសមត្ថភាពព្រមទាំងខិតខំកែសំរួលផ្នែកច្បាប់ស្ដីពីរបបអ្នកសារព័ត៌មានរហូតឲ្យមានច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលជាតម្រូវការចាំបាច់បំផុតសម្រាប់អ្នកកាសែតក្នុងការប្រកបវិជ្ជាជីវៈអ្នកសារព័ត៌មានក្នុងប្រទេសប្រកាន់ជាប់របស់លិទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។

ដូចនេះអ្នកសារព័ត៌មានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនិងពាំនាំសកម្មភាពពិតជាក់ស្ដែងពីប្រជាពលរដ្ឋជូនទៅប្រមុខថ្នាក់ដឹកនាំប្រទេសនិងនាំសារពីថ្នាក់ដឹកនាំប្រទេសទៅប្រជាពលរដ្ឋវិញបានយ៉ាងឆាប់រហ័សនិងដោះស្រាយបញ្ហាបានទាន់ពេលវេលា។

អង្គភាពសារព័ត៌មានរស្មី news បានសូមប្ដេជ្ញាចិត្តថានឹងខិតខំស្វះស្វែងរកព័ត៌មានពិតមិនលម្អៀងយកមកផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីបំរើមហាជនសាធារណៈជនគ្រប់ស្រទាប់វណ្ណៈទាំងអស់និងថ្នាក់ដឹកនាំប្រកបដោយតម្លាភាព។

អង្គភាពសារព័ត៌មានRaksmey News សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតដែលឯកឧត្តមលោកជំទាវ លោកឧកញ៉ា  អស់លោក លោកស្រី អ្នកនាងកញ្ញា  ជាភ្ញៀវកិត្តិយស  ដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃអញ្ជើញចូលរួមផ្ដល់កិត្តិយសដល់កម្មវិធីបើក សម្ភោធ ទីស្នាក់ការនឹងបើកដំណើរការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពគេហទំព័រ  រស្មី news ជាផ្លូវការនាឱកាសនេះផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *