លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi
លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ឧបនាយករដ្ឋមន្រ្តីចិននិងជាប្រធានគណៈប្រតិភូមជ្ឈិមចិនបានដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi។ គោលដៅទីមួយរបស់គណៈប្រតិភូមជ្ឈិមចិនបានទៅដល់សារមន្ទីរយោធាធ្វើស្រែចម្ការនៃអង្គភាព XPCC ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តបដិវត្តន៍នៃការធ្វើស្រែចម្ការនិងការការពារព្រំដែនរបស់អង្គភាពXPCC និងការរួមចំណែកដ៏សំខាន់របស់អង្គភាពXPCCក្នុងការជំរុញការអភិវឌ្ឍតំបន់ស៊ីនជាំង ការបង្កើនសាមគ្គីភាពជនជាតិ ការគាំពារស្ថិរភាពសង្គម និងការពង្រឹងការការពារព្រំដែនជាដើម។ បន្ទាប់មក គណៈប្រតិភូមជ្ឈិមបក្សបានអញ្ជើញសិក្សាស្វែងយល់ការងារនៅក្រុមហ៊ុនXinjiang Tianye។ លោក…
បទវិភាគ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី—ពិភពលោកមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងឱកាសនៃសេដ្ឋកិច្ចរបស់ប្រទេសចិន
“ទីផ្សារសកលមានសុទិដ្ឋិនិយមចំពោះគោលនយោបាយទាំងនេះ។” “ប្រទេសចិនត្រូវបានរំពឹងថា នឹងសម្រេចបាននូវគោលដៅកំណើនខាងសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន៥ភាគរយ”។ល។ នៅថ្ងៃទី៨ខែតុលា បន្ទាប់ពីរដ្ឋាភិបាលចិនបានឱ្យដឹងពីសភាពការណ៍ដែលអនុវត្តជាប្រព័ន្ធនូវគោលនយោបាយបន្ថែមមួយចំនួន ប្រព័ន្ធផ្សព្វផ្សាយបរទេសបានយកចិត្តទុកដាក់ព្រមៗគ្នាចំពោះការនេះ។ មតិអន្តរជាតិបានយល់ឃើញថា គោលនយោបាយទាំងនេះបានបង្កើនជំនឿចិត្តរបស់ភាគីនានាយ៉ាងខ្លាំង និងជំរុញសេដ្ឋកិច្ចចិនឱ្យទទួលការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ។ មួយរយៈពេលកន្លងមកនេះ ស្របពេលដែលប្រសិទ្ធិភាពនៃគោលនយោបាយដែលមានស្រាប់គ្រប់ផ្នែកបានបញ្ចេញ និងគោលនយោបាយបន្ថែមត្រូវបានដាក់ចេញនិងអនុវត្ត ដំណើរការនៃសេដ្ឋកិច្ចចិនមានស្ថិរភាពជាទូទៅ និងកើនឡើងជាលំដាប់ ហើយការប៉ានប្រមាណនៃទីផ្សារមានការកែលម្អយ៉ាងច្បាស់លាស់។ក្នុងចំណោមនោះ ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗដូចជាសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៃមុខរបរផលិតកម្ម(PMI)ជាដើមបានងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយទីផ្សារដូចជាភាគហ៊ុនជាដើមក៏បានងើបឡើងវិញផងដែរ។ ទន្ទឹមនឹងនេះ ទីផ្សារប្រើប្រាស់របស់ប្រទេសចិនក្នុងវិស្សមកាលថ្ងៃបុណ្យជាតិចិនមានភាពស្ទុះយ៉ាងខ្លាំង។ តាមទិន្នន័យបង្ហាញថា…
គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញកម្ពុជា-ចិនឆ្ពោះទៅមុខតាមស្មារតីនៃផ្លូវសូត្រ
កំពង់ចាម៖ រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខនូវស្មារតីនៃផ្លូវសូត្រ» ជូនដល់សាមណនិស្សិតនិងនិស្សិតចំនួន២០០អង្គ/នាក់នៅពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថាគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន គឺជាប្រាជ្ញាចិនដែលបានជួយដល់ពិភពលោកទាំងមូលរួមគ្នាថែរក្សាសន្តិភាព ការអភិវឌ្ឍ សមធម៌…
គណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍របស់ប្រទេសចិន ៖បច្ចុប្បន្ន សេដ្ឋកិច្ចចិនកំពុងដំណើរការប្រកបដោយស្ថិរភាពនិងមានភាពរីកចម្រើនជាទូទៅ
ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី ៨ ខែតុលា លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍របស់ប្រទេសចិនបានថ្លែងថា មើលតាមទិដ្ឋភាពម៉ាក្រូ ពេលប្រឈមមុខនឹងបរិយាកាសកាន់តែស្មុគស្មាញទាំងជាតិនិងអន្តរជាតិ សេដ្ឋកិច្ចចិនបានដំណើរការប្រកបដោយស្ថិរភាពនិងមានភាពរីកចម្រើនជាទូទៅ ហើយជំហាននៃការបង្កើតកម្លាំងផលិតកម្មគុណភាពថ្មីត្រូវបានពន្លឿន ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានជំរុញយ៉ាងស៊ីជម្រៅ។ លោក Zheng Shanjie បានបន្តថា ស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នអាចសង្ខេបបានជាពាក្យគន្លឹះចំនួនពីរគឺ “ស្ថិរភាព” និង “ភាពរីកចម្រើន”…
គណៈកម្មាធិការជាតិកំណែទម្រង់ និងអភិវឌ្ឍន៍ចិនថ្លែងថា ប្រទេសចិនកំពុងខិតខំប្រឹងប្រែង ដើម្បីដាក់ចេញកញ្ចប់គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចដែលផ្តោតលើ៥វិស័យ
ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែតុលានេះ លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិកំណែទម្រង់ និងអភិវឌ្ឍន៍ចិនបានថ្លែងថា ទាក់ទិននឹងស្ថានភាព និងបញ្ហាថ្មីៗនៃប្រតិបត្តិការសេដ្ឋកិច្ចបច្ចុប្បន្ន ប្រទេសចិន បានខិតខំប្រឹងប្រែងដើម្បីដាក់ចេញកញ្ចប់គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ដើម្បីស្តារសេដ្ឋកិច្ចឱ្យបន្តងើបឡើងវិញ។ ទាក់ទិននឹងសម្ពាធបណ្តាលមកពីការធ្លាក់ចុះក្នុងប្រតិបត្តិការសេដ្ឋកិច្ច យើងនឹងពង្រឹងការកែសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ហើយគ្រប់ផ្នែទាំងអស់ត្រូវតែបន្តធ្វើកិច្ចខិតខំប្រឹងប្រែងឱ្យមានប្រសិទ្ធភាពជាងមុន។ ទាក់ទិននឹងបញ្ហាដូចជាតម្រូវការក្នុងស្រុកដែលមានប្រសិទ្ធភាពមានសភាពមិនគ្រប់គ្រាន់ ត្រូវផ្តោតសំខាន់គោលនយោបាយពង្រីកតម្រូវការក្នុងស្រុកដែលផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ជីវភាពរស់នៅរបស់ប្រជាជន និងជំរុញការប្រើប្រាស់ ព្រមទាំងធ្វើឱ្យការវិនិយោគដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច។…
ពិធីបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំង លោកអភិបាលក្រុងស្ទឹងត្រែង
កាលពីនៅព្រឹកថ្ងៃ ៦ កើតខែអស្សុជ ឆ្នាំ រោ គរុកោសល្យភូមិភាគ ស្ទឹងត្រែង ស្ថិតនៅភូមិ ត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (សម័យប្រឡង៨ តុលា ២០២៤) ។ ក្នុងពិធីបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមអធិបតីភាព…
បទវិភាគ៖ការបើកទូលាយនិងកិច្ចសហប្រតិបតិ្តការផ្នែកបច្ចេកវិទ្យានៃប្រទេសចិនជំរុញឱ្យពិភពលោករួមគ្នាស្វែងរកការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា
ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃុំអវកាស ដែលឋិតនៅស្រុក ភីងឋាង ខេត្ត គុយចូវនៃប្រទេសចិនបានមានភាពអ៊ូអរក្រៃលែង ។ ដោយមកពីចំពេលវិស្សមកាលបុណ្យជាតិ បានជាមានអ្នកទេសចរចិននិងអន្តរជាតិជាច្រើនទៅទស្សនា “ភ្នែកមេឃារបស់ចិន” តេឡេស្កូបយក្ស “FAST”ដែលមានទំហំធំបំផុតនៅលើពិភពលោក ។ ចាប់តាំងពីបានបង្កើតឡើងកាលពីខែកញ្ញាឆ្នាំ២០១៦មក តេឡេស្កូបយក្ស “FAST”មិនត្រឹមតែធ្វើឱ្យពិភពលោកអាចមើលឃើញកាន់តែឆ្ងាយកាន់តែច្បាស់ ហើយក៏បានរួមចំណែកជាពុទ្ធិចិនកាន់តែច្រើនក្នុងការស្ទង់រុករកអាថ៌កំបាំងនៃចក្រវាលរបស់មនុស្សជាតិ ក៏ដូចជាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិផងដែរ ។ភាពជោគជ័យរបស់ “ភ្នែកមេឃារបស់ចិន”គឺជាគំរូមួយនៃសមិទ្ធផលច្នៃប្រឌិតថ្មីលើវិស័យបច្ចេកវិទ្យារបស់ចិន…
រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល៖ លើកឡើងពីគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង ក្នុងនោះមានគម្រោងប្រវត្តិសាស្ត្រលើកទី១ សម្រាប់កម្ពុជា ដើរដោយកម្លាំងខ្យល់
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ។នៅក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ…
ក្រុមការងារ អាវុធហត្ថខណ្ឌព្រែកព្នៅ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!
នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ទោ ភួង សុខរេីន ជំនួយការខណ្ឌ ដែលភរិយារបស់លោកទើបតែសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងស្មារតីសាមគ្គីភាព…
បទវិភាគ៖ការធ្វើទំនើបកម្មតាមបែបផែនចិនមានសមត្ថភាពនាំមកនូវឱកាសថ្មីៗកាន់តែច្រើនដល់ពិភពលោកក្នុងឱកាសខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ឥស្សរជនអន្តរជាតិបាននាំគ្នាបញ្ចេញឧទានថា “ប្រទេសចិនបានដើរលើផ្លូវនៃការធ្វើទំនើបកម្មតាមបែបផែនចិនដែលមិនធ្លាប់មានកាលពីមុន។”
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំងក្លានិងការស្តារឡើងវិញដ៏មហិមានៃប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។អ្នកសង្កេតការណ៍អន្តរជាតិសុទ្ធតែយកចិត្តទុកដាក់ថា៖ តើប្រទេសចិននឹងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយរបៀបណា?តើវានឹងផ្តល់ឱកាសថ្មីអ្វីខ្លះដល់ពិភពលោក? នៅថ្ងៃទី៣០ខែកញ្ញា សុន្ទរកថាគន្លឹះដែលលោក Xi Jinpingប្រធានរដ្ឋចិននៅថ្លែងក្នុងពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ចម្លើយ។ “ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្សកុម្មុយនីស្តចិន”“ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវមាគ៌ានៃសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិន”“ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាចម្បង”និង“ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព”។“ ការចាំបាច់ត្រូវប្រកាន់ខ្ជាប់”ទាំងបួននេះគឺជាការបន្តនិងផ្សព្វផ្សាយឱ្យទូលំទូលាយនូវលក្ខណៈពិសេសចិននិងតម្រូវការពីឬសគល់នៃការធ្វើទំនើបកម្មតាមបែបផែនចិនដែលលើកឡើងដោយសមាជបក្សកុម្មុយនីស្តចិនលើកទី២០ វាមិនត្រឹមតែជាការបូកសរុបបទពិសោធន៍កាលពីមុនប៉ុណ្ណោះទេ ថែមទាំងក៏ជាការណែនាំចំពោះការអភិវឌ្ឍនាពេលអនាគតផងដែរ ដែលបានចង្អុលបង្ហាញនូវទិសដៅយ៉ាងច្បាស់សម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិធ្លាប់បានវាយតម្លៃថា ប្រទេសចិនបានក្លាយជា”កម្លាំងដ៏សំខាន់ដែលមិនអាចខ្វះបាននិងអាចជឿទុកចិត្តបានក្នុងការជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោក”រួចហើយ។ ក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែបានជំរុញការអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍដោយសន្តិភាពនៃពិភពលោកនិងវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ។ ពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មរយៈពេលមួយសតវត្សរ៍កំពុងពន្លឿនការវិវឌ្ឍទៅមុខ ស្ថានការណ៍ភូមិសាស្ត្រនយោបាយមានភាពតានតឹង…