តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?
បច្ចុប្បន្ន ប្រទេសនានាបាននិងកំពុងប្រឈមនឹងការប្រែប្រួលនៃនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងអំឡុងពេលមួយសតវត្សរ៍ មិនថាវិបត្តិសេដ្ឋកិច្ច ការប៉ះទង្គិចគ្នា ឬភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់ពិភពលោកក្តី គឺសុទ្ធតែបាននាំមកនូវផលប៉ះពាល់និងបញ្ហាប្រឈមខ្លាំងចំពោះសង្គមមនុស្សជាតិ ជាពិសេសប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ អាស្រ័យហេតុនេះ ការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ជាពិសេសរវាងប្រទេសកំពុងអភិវឌ្ឍន៍គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។ ក្នុងនោះ យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។ តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក…
អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជាចិន៖ ម្ហូបអាហារជាចំណែកមួយសំខាន់ទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជា
ភ្នំពេញ៖លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា៖ ម្ហូបអាហារជាចំណែកមួយសំខាន់ក្នុងការទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជាកាន់តែច្រើន ខណៈដែលទំទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ជាប្រចាំហើយបានឈានដល់កម្រិតកំពូល។ លោកបណ្ឌិត ជា មុនីឫទ្ធិ មានប្រសាសន៍ថា ម្ហូបអាហារគឺជាអត្តសញ្ញាណមួយសម្គាល់ជាតិសាសន៍ ដោយឡែកម្ហូបចិនមានភាពល្បីរន្ទឺ ដោយសារចំនួនប្រជាជនច្រើន និងមានភាពចម្រុះគ្នា ដែលនាំឱ្យក្លាយជាភាពទាក់ទាញមួយនៅលើពិភពលោក ហើយម្ហូបចិនត្រូវសរុបបញ្ចូលគ្នាជាលក្ខណៈពិសេស៨តំបន់។ លោកបណ្ឌិតបញ្ជាក់ថា ម្ហូបចិនទាំង៨តំបន់នេះសុទ្ធមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលក្លាយជាភាពទាក់ទាញដល់ខ្លាំងដល់ទេសចរ និងវិនិយោគិនចិនមកទស្សនានៅកម្ពុជា…
ការស្ទង់មតិ CGTN |ប្រទេស BRICS អំពាវនាវឱ្យមានការផ្លាស់ប្តូរអភិបាលកិច្ច តម្រិះប្រាជ្ញារបស់ចិនធ្វើឱ្យ”ស្លាក”នៃកិច្ចសហប្រតិបត្តិការភ្លឺឡើង
“ការងើបឡើងជាសមូហភាពនៃប្រទេសទីផ្សារកំពុងរីកចម្រើនថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ដែលតំណាងដោយប្រទេស BRICS គឺជាការផ្លាស់ប្តូរជាមូលដ្ឋាននៃផែនទីពិភពលោក” ។ដូចដែលលោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ប្រទេស BRICS ដែលជាកម្លាំងវិជ្ជមានស្ថិរភាពនិងបរិសុទ្ធកំពុងរីកចម្រើន។ ការស្ទង់មតិកម្រងសំណួរដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថាននីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសាកលវិទ្យាល័យ Renmin នៃប្រទេសចិន តាមរយៈវិទ្យាស្ថានសិក្សាស្រាវជ្រាវទំនាក់ទំនងអន្តរជាតិ New Era ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ១៦៣៤…
ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ និងឡូតូ បានកាន់តែកើនឡើងៗ ក្នុងខេត្តសៀមរាប អត់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាប
ខេត្តសៀមរាប៖ មានប្រភពរាយការណ៍មកថា មានទីតាំងលេងល្បែងស៊ីសងជល់មាន់និងឡូតូ តាមប្រព័ន្ធអនឡាញ(ដុះស្លែជាច្រើនកន្លែងក្នុងខេត្តសៀមរាប ) បានបើកលេងយ៉ាងអនាធិបតេយ្យជាយូរខែ ឆ្នាំ មកហើយ ដោយឡែកសមត្ថកិច្ចមន្ត្រីជំនាញ ហាក់បីដូចជាពុំមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបសោះ។ ប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ទាំងនេះ គេសង្ស័យថាប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសីលដល់បារមីម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបីសាចអស់ហើយមើលទៅ ទើបអាចបិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញ។ ប្រភពដដែលបានបន្តទៀតថា ម្ចាស់បនល្បែង មាន់ជល់តាមប្រព័ន្ធអនឡាញ និងឡូតូ…
បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក
ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែតុលា កិច្ចជំនួបរវសងថ្នាក់ដឹកនាំនៃប្រទេសBRICSលើកទី១៦នឹងបើកធ្វើនៅទីក្រុងKazanប្រទេសរុស្ស៊ី លោកXi Jinpingប្រធានរដ្ឋចិននឹងចូលរួមកិច្ចជំនួបលើកនេះតបតាមការអញ្ជើញ។ នេះជាកិច្ចប្រជុំកំពូលលើកដំបូងបន្ទាប់ពីបណ្តាប្រទេសBRICSសម្រេចបាននូវការបន្ថែមចំនួនរដ្ឋសមាជិកជាប្រវត្តិសាស្ត្រមក ហើយក៏ជាការចាប់ផ្តើមថ្មីសម្រាប់”កិច្ចសហប្រតិបត្តិការរវាងមហាBRICS”ផងដែរ។ ដល់ពេលនោះ មេដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិចំនួនជាង៣០នឹងពិគ្រោះពិភាក្សារួមគ្នាអំពីផែនការគោលស្តពីការធ្វើកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ក្នុងបរិបទអន្តរជាតិដែលមានភាពប្រែប្រួលនិងច្របូកច្របល់យ៉ាងខ្លាំងនាពេលបច្ចុប្បន្នតើហេតុអ្វីបានជា”BRICS”ទទួលបានការស្វាគមន៍កាន់តែខ្លាំងឡើងៗ?លោក Kirill Babaevប្រធានវិទ្យាស្ថានស្រាវជ្រាវចិននិងអាស៊ីសម័យទំនើបរបស់បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានលើកឡើងថា កាលពីដើម យន្តការសហប្រតិបត្តិការរវាងប្រទេសBRICS គឺបង្កើតឡើងក្នុងនាមជាឧបករណ៍សម្របសម្រួលរវាងរដ្ឋសមាជិក ឥឡូវនេះវាបានក្លាយជានិមិត្តសញ្ញានៃចក្ខុវិស័យថ្មីនាពេលអនាគតរបស់មនុស្សជាតិដែលតំណាងឱ្យក្ដីសង្ឃឹមរបស់ប្រជាជនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសកលប្រកបដោយយុត្តិធម៌។ ប្រទេសចិន គឺជាអ្នកជំរុញដ៏សំខាន់មួយក្នុងការជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីនានា”។ ពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងបម្រែបម្រួលយ៉ាងខ្លាំងក្លាដែលមិនធ្លាប់មានក្នុងមួយសតវត្សកន្លងមក។ មួយផ្នែក…
ការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់ចិននឹងជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល
ស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងកំណើនយឺត ការរីករាលដាលនៃភ្លើងសង្គ្រាម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុ ប្រទេសចិននៅតែបន្តខិតខំរិះរកមធ្យោបាយ និងដាក់ចេញនូវវិធានការថ្មីៗជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ។ ចំណុចលេចធ្លោមួយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិភាគ និងសារព័ត៌មានអន្តរជាតិ នោះគឺការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់រដ្ឋាភិបាលចិន ដែលមានគោលដៅចាក់បញ្ចូលសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ច ដើម្បីជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល។ តាមរយៈវិធានការនេះ រដ្ឋាភិបាលចិននឹងកាត់បន្ថយអត្រាការប្រាក់គោលសម្រាប់កម្ចីដែលមានការដាក់បញ្ចាំអចលនទ្រព្យ និងកាត់បន្ថយអត្រាសាច់ប្រាក់តំកល់ជាកំហិត នៅតាមធនាគារចិន ពី…
ការស្ទង់មតិរបស់CGTN៖តើពិភពលោកនឹងទៅកាន់ទិសដៅណា?អ្នកផ្តល់បទសម្ភាសន៍រំពឹង “ចម្លើយរបស់BRICS”
ភាពរង្គោះរង្គើកាន់តែខ្លាំងក្លា ការងើបឡើងវិញមានភាពទន់ខ្សោយ តើពិភពលោកត្រូវទៅកាន់ទិសដៅណា?ប្រទេសBRICSបានផ្តល់ចម្លើយរបស់ពួកគេ!ក្នុងឱកាសបើកកិច្ចប្រជុំកំពូលប្រទេសBRICSឆ្នាំ២០២៤ ការស្ទង់មតិរបស់បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ភាគច្រើនរំពឹងថា យន្តការសហប្រតិបត្តិការរវាងប្រទេសBRICSអាចដាក់បញ្ចូលកម្លាំងចលករកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចពិភពលោកដែលមានកម្លាំងងើបឡើងទន់ខ្សោយនិងអភិបាលកិច្ចសកលដ៏ស្មុគស្មាញនិងម៉ឺងម៉ាត់។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសBRICSបានជំរុញសមិទ្ធផលអភិវឌ្ឍន៍និងកាលានុវត្តភាពឱ្យផ្តល់ផលប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការបង្កើតធនាគារអភិវឌ្ឍន៍ថ្មី និងប្រព័ន្ធបម្រុងជាបន្ទាន់។ក្នុងការស្ទង់មតិមានអ្នកផ្តល់បទសម្ភាសន៍៩២.៨៧%បានសម្គាល់ថា យន្តការនេះបានជំរុញកិច្ចសហប្រតិបត្តិការ “ប្រទេសសកលខាងត្បូង” ៩៤.២%សម្គាល់ថា ឥទ្ធិពលនៃយន្តការសហប្រតិបត្តិការBRICSកំពុងត្រូវពង្រីកជាបន្តបន្ទាប់។៩៤.៧%សម្គាល់ថា ក្នុងនាមជាយន្តការពហុភាគីដែលបង្កើតឡើងដោយប្រទេសដែលជាអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី ប្រទេសBRICSបានដាក់បញ្ចូលកម្លាំងចលករកាន់តែច្រើនសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច៕
លោក Xi Jinping ជំរុញ ឱ្យបង្កើនការច្នៃប្រឌិតថ្មីនិងកម្លាំងចលករផ្ទៃក្នុងដើម្បីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងដំណើរថ្មីនៃយុគសម័យថ្មី តំបន់បើកទូលាយសេដ្ឋកិច្ចនិងបច្ចេកទេសថ្នាក់ជាតិចិនត្រូវអនុវត្តយ៉ាងស៊ីជម្រៅ នូវស្មារតីសមាជបក្សកុម្មុយនីស្តចិន សន្និសីទពេញអង្គលើកទី២និងលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ប្រកាន់ខ្ជាប់ការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស អនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មី ផ្តោតលើការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន បង្កើនកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មីនិងកម្លាំងចលករផ្ទៃក្នុងដោយឥតឈប់ឈរ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកំណែទម្រង់ស៊ីជម្រៅតាមរយៈការបើកទូលាយកម្រិតខ្ពស់៕
យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនឆ្លើយតបអំពីករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកនិងកាណាដាបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
ចិន៖ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនឆ្លើយតបអំពីករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកនិងកាណាដាបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយ បានតាមឃ្លាំមើលនិងរក្សាភាពប្រុងប្រយ័ត្នក្នុងដំណើរការទាំងមូល ហើយបានដោះស្រាយតាមច្បាប់និងបទប្បញត្តិ លោក Li Xi វរនាវីឯកនៃកងទ័ពជើងទឹកចិន និងជាអ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានថ្លែងថា នៅថ្ងៃទី ២០ ខែតុលា នាវាប្រដេញឈ្មោះ USS Higgins (DDG-76) របស់អាមេរិក និងនាវាកាពារឈ្មោះ Vancouver…
បទវិភាគ៖បម្រែបម្រួលដ៏វិជ្ជមាននៃសេដ្ឋកិច្ចរបស់ចិនបានលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសទុនបរទេសក្នុងការធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិន
មួយរយៈពេលកន្លងទៅនេះ សហគ្រាសទុនបរទេសនិងប្រព័ន្ធសារព័ត៌មានបរទេសផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះគោលនយោបាយបន្ថែមមួយចំនួនដែលដាក់ចេញដោយប្រទេសចិន ដោយសម្គាល់ថា នេះជា “ឱសថជំនួយ”សម្រាប់ជំរុញឱ្យសេដ្ឋកិច្ចចិនរីកចម្រើនទៅកាន់កម្រិតថ្មីទៀត ។ ទិន្នន័យដំណើរការនៃសេដ្ឋកិច្ចជាតិនៅបីត្រីមាសដើមឆ្នាំនេះដែលរដ្ឋាភិបាលចិនបានចេញផ្សាយកាលពីថ្ងៃទី១៨ខែតុលា បានបញ្ជាក់ពីការប៉ាន់ប្រមាណប្រកបដោយសុទិដ្ឋិនិយមនៃមជ្ឈដ្ឋានខាងក្រៅ ។ តាមការគណនាជាជំហានដំបូងឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបនៅបីត្រីមាសដើមឆ្នាំនេះរបស់ចិនបានឡើងដល់៩៤,៩៧៤៦ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៤,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុនដោយគិតតាមតម្លៃថេរ ។ ល្បឿនកំណើននេះទទួលបានដោយមិនងាយទេ ។ ចាប់តាំងពីចូលឆ្នាំនេះមក បរិយាកាសម៉ាក្រូមានភាពស្មុគស្មាញនិងបម្រែបម្រួលយ៉ាងខ្លាំង ហើយកម្លាំងសម្ពាធខាងក្រៅបានកើនឡើងជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនស្ថិតនៅដំណាក់កាលគន្លឹះនៃការកែសម្រួលរចនាសម្ព័ន្ធ…