សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ចុះអន្តរាគមន៍ជួយកសិករ ដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃបំផ្លាញផលដំណាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអង្គប្រជុំគណៈរដ្ឋមន្ត្រី អំពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃ ដែលកំពុងបង្កផលប៉ះពាល់ដល់ផលដំណាំប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន។ រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់ និងព្យាយាមការពារការរីករាលដាលទៅកាន់ទីកន្លែងដទៃ។ សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី…
ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!
ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង នាយក នាយករង…
ក្មេងទំនើងក្រុមថ្មី ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបន្ថែមទៀតហើយ!
បើទោះបីជាមានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ និងមានការអំពាវនាវយ៉ាងទទូច របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងយុទ្ធនាការក្តៅ បង្ក្រាបក្រុមក្មេងទំនើង ក្នុងរយៈកាលកន្លងមកក៏ដោយ ក៏សកម្មភាពទំនើងមួយចំនួន នៅតែបន្តប្រព្រឹត្តដោយមិនកោតក្រែង បង្កការភ័យខ្លាច និងរំខានដល់អ្នកដ៏ទៃនៅលើផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ។ ជាក់ស្តែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កត់សម្គាល់ លើសិស្សសាលាមួយចំនួននាពេលបច្ចុប្បន្នកំពុងតែភ្លើតភ្លើន នឹងឧបករណ៍ថ្មី បារីអេឡិចត្រូនិច ដែលអាចប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត!
ក្រសួងសុខាភិបាល បានអះអាងថា ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចអាចបណ្ដាលឲ្យញៀន ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាករយៈពេលវែង សម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺថប់អារម្មណ៍។ ព្រមជាមួយគ្នានេះ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានផ្ទេរ…
ឧត្តមសេនីយ៍ទោ សែម គុន្ធា ចុះសួរសុខទុក្ខមន្រ្តី កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងខណ្ឌឫស្សីកែវ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អមដំណើរដោយលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បាននាំយកថវិកា និងផ្លែឈើ ចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិស្ពានខ្ពស់…
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រកាសចុះចេញពីតំណែង បើករណីជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬជាប់ពីបីឆ្នាំចេញមកវិញ ដូចការបំភ្លៃរបស់បណ្តាញសង្គមមួយចំនួន
ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសធានាថា លោកនឹងចុះចេញពីតំណែង ជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ភ្លាមៗតែម្ដង ប្រសិនបើករណីជនល្មើស ស្រី ស៉ីណា ដែលបានបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ មិនត្រូវបានកាត់ទោស ឬជាប់ពន្ធនាគារពីបីឆ្នាំហើយចេញមកវិញ ដូចបណ្តាញសង្គមមួយចំនួនបានបំភ្លៃមែន។ ការប្រកាសខ្លាំងៗបែបនេះ ធ្វើឡើងក្នុងឱកាសដែល…
សន្និសីទសារព័ត៌មានរបស់ ឧបនាយក រដ្ឋមន្ត្រី កើត រិទ្ធ នៅទីស្តីការក្រសួងយុត្តិធម៌ ករណីបាញ់ប្រហារដែលប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៉ីណា
(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា»។ដែលមានអ្នកសារព័ត៌មានចូលរួមចំនួន១២០នាក់មកពីស្ថាប័នចំនូន៦៩ ពិធីសន្និសីទសារព័ត៌មាននេះបានរៀបចំនៅទីស្ដីការក្រសួងយុត្តិធម៌។ សន្និសីទសារព័ត៌មាននេះ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានពន្យល់យ៉ាងលម្អិតអំពីដំណើររឿង…
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២…
លោក អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់សត្វដង្កូវស៊ីស្រូវ នៅស្រុកចំការលើ
ខេត្តកំពង់ចាម ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រី ជំនាញចុះបាញ់ថ្នាំ កម្ចាត់សត្វដង្កូវស៊ីស្រូវប្រជាកសិករ ស្ថិតនៅភូមិទួលប៉ែន ឃុំតាអុង និងភូមិជយោត្បួង ឃុំជយោ ស្រុកចំការលើ។ បន្ទាប់ពីទទួលព័ត៌មានពីប្រជាកសិករ នូវករណីដង្កូវស៊ីបំផ្លាញស្រូវខាងលើនេះ លោក អ៊ុង សំអាត…