លោក Xi Jinping ឆ្លើយតបសំបុត្ររបស់បញ្ញវន្តអាហ្វ្រិក
លោក Xi Jinping បានលើកឡើងថា ថ្មីៗនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានធ្វើឡើងដោយជោគជ័យ ដែលបានបន្លឺឡើងនូវស្នូរត្រែនៃយុគសម័យដែលធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ដើម្បីត្រួសត្រាយអនាគតដ៏ទូលំទូលាយនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិនដែលស្វែងរកការអភិវឌ្ឍសន្តិភាព ផ្តោតលើការធ្វើកំណែទម្រង់និងបើកទូលាយកំពុងរីកចម្រើនខ្លាំងក្លា ដែលពិតជានឹងបង្កើនកម្លាំងនៃសន្តិភាពនិងយុត្តិធម៌នៃពិភពលោក នឹងចាក់កម្លាំងចលករមិនចេះរីងស្ងួតដល់ដំណើរការទំនើបកម្មពិភពលោក ជាពិសេសការអភិវឌ្ឍនៃប្រទេស “សកលខាងត្បូង”។ លោក Xi Jinping បានសង្កត់ធ្ងន់ថា…
បទវិភាគ៖ “ភាពបៃតង”នៃថាមពលចិនផ្តល់ផលប្រយោជន៍ដល់ពិភពលោក
ពេលថ្មីៗចុងក្រោយនេះ នាវាដឹកជញ្ជូនរថយន្តថាមពលថ្មីរបស់ចិនមួយគ្រឿងបានបើកវិលត្រឡប់មកវិញពីប្រទេសអាល្លឺម៉ង់ ។ នៅពេលមុននេះ នាវានេះបានដឹកជញ្ជូនរថយន្តថាមពលថ្មីចំនួនរាប់ពាន់គ្រឿងទៅកាន់អេស្ប៉ាញ អង់គ្លេស ហូឡង់និងអាល្លឺម៉ង់ជាដើម ដើម្បីបំពេញតម្រូវការកាន់តែធំនៃទីផ្សារក្នុងតំបន់ ។ សហគ្រាសផលិតរថយន្តពាក់ព័ន្ធរបស់ចិនបានថ្លែងថា នៅរយៈពេលបីឆ្នាំខាងមុខនេះ ពួកគេនឹងរៀបចំចាត់ចែងនាវាដូចនេះប្រហែល៦ឬ៧គ្រឿង ដើម្បីជួយប្រទេសចិននាំចេញផលិតផលបៃតងកាន់តែច្រើនឡើងៗទៅកាន់បរទេស ក្នុងន័យជំរុញការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មីក្នុងតំបន់ ។ នេះជាការឆ្លុះបញ្ចាំងមួយនៃការដែលផលិតភាពប្រកបដោយគុណភាពល្អរបស់ចិនមានអំណោយផលដល់ពិភពលោក ។ កាលពីថ្ងៃទី២៩ខែសីហា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសស្តីពី«ការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិន» ដែលបង្ហាញពីសមិទ្ធផលនៃការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិនក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ…
លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញ CGTN បង្ហាញថា យុវជននៅអាហ្រ្វិកដែលផ្តល់បទសម្ភាសន៍ បានសម្តែងការកោតសរសើរខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក
កាលពីពេលថ្មីៗនេះ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន ដើម្បីធ្វើការស្ទង់មតិចំពោះប្រជាជនអាហ្វ្រិកតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយទំនាក់ទំនងអន្តរជាតិយុគសម័យថ្មី ដែលបានរកឃើញថា អ្នកផ្តល់បទសម្ភាន៍នៅអាហ្វ្រិកដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំបានទទួលស្គាល់យ៉ាងពេញលេញចំពោះគំនិតនិងសមិទ្ធផលនៃការអភិវឌ្ឍទំនើបកម្មតាមបែបផែនចិន ហើយបានសម្តែងការកោតសសើរខ្ពស់និងមានសុទ្ធិដិនិយមចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងទ្វីបអាហ្រ្វិកក្នុងគ្រប់វិស័យនៅយុគសម័យថ្មី ។ តាមលទ្ធផលនៃការស្ទង់មតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ៩៨,៧…
សកម្មភាពប្រព័ន្ធសារព័ត៌មាន”ដៃគូអាហ្វ្រិក” បើកធ្វើនៅទីក្រុងប៉េកាំង
នៅថ្ងៃទី ៣១ ខែសីហា សកម្មភាពប្រព័ន្ធសារព័ត៌មាន”ដៃគូអាហ្វ្រិក”បានបើកធ្វើនៅ ទីក្រុងប៉េកាំង ។ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំអាហ្វ្រិក ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកបានឈានចូលដំណាក់កាលថ្មីនៃការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកប្រកបដោយកម្រិតខ្ពស់ ។ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ ២០២៤ ជិតនឹងបើកធ្វើនៅទីក្រុងប៉េកាំង ដែលប្រាកដជានឹងត្រួសត្រាយនូវអនាគតថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាហ្វ្រិកនិងចារទំព័រថ្មីក្នុងការកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិក។ ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានសម្គាល់ទៀតថា ប្រឈមនឹងការផ្លាស់ប្តូរដ៏សំខាន់របស់ពិភពលោកដែលមើលមិនឃើញក្នុងមួយសតវត្សនិងនិន្នាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកត្រូវតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រៀបរាប់ឱ្យបានល្អនូវរឿងរ៉ាវនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកនិងពង្រឹងមូលដ្ឋាននៃទំនាក់ទំនងប្រជាជនសម្រាប់កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជាបន្តបន្ទាប់…
លោក Xi Jinping ឆ្លើយតបសំបុត្ររបស់បញ្ញវន្តអាហ្វ្រិក
លោក Xi Jinping បានលើកឡើងថា ថ្មីៗនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានធ្វើឡើងដោយជោគជ័យ ដែលបានបន្លឺឡើងនូវស្នូរត្រែនៃយុគសម័យដែលធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ដើម្បីត្រួសត្រាយអនាគតដ៏ទូលំទូលាយនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិនដែលស្វែងរកការអភិវឌ្ឍសន្តិភាព ផ្តោតលើការធ្វើកំណែទម្រង់និងបើកទូលាយកំពុងរីកចម្រើនខ្លាំងក្លា ដែលពិតជានឹងបង្កើនកម្លាំងនៃសន្តិភាពនិងយុត្តិធម៌នៃពិភពលោក នឹងចាក់កម្លាំងចលករមិនចេះរីងស្ងួតដល់ដំណើរការទំនើបកម្មពិភពលោក ជាពិសេសការអភិវឌ្ឍនៃប្រទេស “សកលខាងត្បូង”។ លោក Xi Jinping បានសង្កត់ធ្ងន់ថា…
ក្លិបអ្នកកាសែតកម្ពុជាបោះជំហានចូលបណ្តាញអ្នកសារព័ត៌មានអន្តរជាតិ២២ប្រទេស
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបោះជំហានថ្មីមួយទៀតហើយនៅថ្ងៃទី៣១ ខែសីហានេះដោយបានក្លាយជាសមាជិកនៃបណ្តាញអ្នកសារព័ព័ត៌មានអន្តរជាតិ២២ប្រទេស (International Home of Journalists) ដែលប្រព្រឹត្តទៅនៅប្រទេសចិន។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងពីប្រទេសចិននៅថ្ងៃសៅរ៍នេះថាថា ក.អ.ក បានចូលជាសមាជិកថ្មីរបស់ IHJ ជាមួយបណ្តាប្រទេសចំនួន១៣ទៀតនៅឯ “វេទិកាអ្នកសារព័ត៌មានផ្លូវមួយខ្សែក្រវ៉ាត់មួយ” ប្រព្រឹត្តទៅនៅទីក្រុងឆុងឈីងដែលចូលរួមដោយអ្នកសារព័ត៌មានប្រមាណ២០០នាក់មកពី៥២ប្រទេស។ តាមរយៈវេទិការ…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសពលោកអនុសេនីយ៍ត្រី សៅ រក្សា!
ភ្នំពេញ : នាព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឱ្យ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង ជាតំណាងដឹកនាំក្រុមការងារនាំយកថវិកាចំនួន ២,០០០,០០០៛,…
ក្រសួងការបរទេសចិន៖ភាគីចិនរីករាយចាប់ដៃជាមួយភាគីអាហ្វ្រិក ដើម្បីរួមគ្នាឆ្ពោះទៅរដំណើរទំនើបកម្មថ្មី
ថ្ងៃទី២៩ ខែសីហា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការសម្រេចបាននូវទំនើបកម្មជាការស្វែងរករួមរបស់ប្រទេសចិននិងអាហ្វ្រិក ភាគីចិនរីករាយពួតដៃជាមួយភាគីអាហ្វ្រិក ដើម្បីរួមគ្នាឆ្ពោះទៅរកដំណើរទំនើបកម្មថ្មី និងរួមគ្នាប្រមូលផ្តុំកម្លាំងចលករកាន់តែច្រើនសម្រាប់ជំរុញទំនើបកម្មពិភពលោកនិងការអភិវឌ្ឍរួមរបស់មនុស្សជាតិ។ លោកLinJianបានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែគាំទ្រយ៉ាងរឹងមាំចំពោះអាហ្វ្រិកក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ ព្រមទាំងផ្តោតសំខាន់ទៅលើវិស័យចំនួន៣ដែលត្រូវជំរុញការធ្វើទំនើបកម្មជាបន្ទាន់ ហើយបំផុសឱ្យមាន “គំនិតផ្តួចផ្តើមស្តីពីការគាំទ្រឧស្សាហូបនីយកម្មរបស់អាហ្វ្រិក អនុវត្ត “ផែនការស្តីពីប្រទេសចិនផ្តល់ជំនួយដល់ការធ្វើទំនើបកម្មកសិកម្មរបស់អាហ្វ្រិក”និង “ផែនការសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលធនធានមនុស្ស”ក្រោមក្របខ័ណ្ឌវេទិកាសហប្រតិបត្តិការរវាងប្រទេសចិននិងអាហ្វ្រិក ព្រមទាំងគាំទ្រការអភិវឌ្ឍនិងភាពរុងរឿងរបស់អាហ្វ្រិកតាមរយៈប្រតិបត្តិការជាក់ស្តែង។ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងអាហ្វ្រិកបានឡើងដល់២៨២១០០លានដុល្លារអាមេរិកដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានផ្តល់ឱកាសការងារលើសពី១លាន១សែននាក់សម្រាប់អាហ្វ្រិកក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ។ វេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ២០២៤ក្រោមប្រធានបទ…
លោក Xi Jinping ធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមចិន
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមចិននៅព្រឹកថ្ងៃទី ២៩ ខែសីហា និងថ្លែងសុន្ទរកថាគន្លឹះ ។ លោកបានគូសបញ្ជាក់ថា ការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់គឺត្រូវបានជំរុញដោយការឈរលើមូលដ្ឋាននៃកំណែទម្រង់ដោយស៊ីជម្រៅគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីនិងមានមូលដ្ឋានគ្រឹះដ៏រឹងមាំនិងប្រកបដោយលក្ខខណ្ឌអំណោយផល ។ យើងត្រូវប្រើឱ្យបានល្អនូវសមិទ្ធផលកំណែទម្រង់ដែលមានស្រាប់និងបទពិសោធសំខាន់ៗជំរុញភាពសកម្មនៃគ្រប់ភាគីនិងខិតខំប្រឹងប្រែងក្នុងរៀបចំនិងអនុវត្តភារកិច្ចកំណែទម្រង់ ៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍