ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ដែលស្ថិតនៅក្នុងភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
លោកវរ:សេនីយ៍ត្រីសែម សាមឿននាយប៉ុស្តិ៍ការពារព្រំដែនគោក៨៩១ក្បាលស្ពាននិងក្រុមគ្រួាសារព្រមទាំងបុត្រចូលរួមដាក់បិណ្ឌ៩នៅវត្តសិរីមង្គលសុទ្ធារាម(ស្ទឹងបត់)
ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃ០៩រោចខែភទ្របទឆ្នាំរោងព.ស២៥៦៨ត្រូវនិងថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤លោកវរ:សេនីយ៍ត្រីសែម សាមឿននិងក្រុមគ្រួសារព្រមទាំងបុត្រ ដឹកនាំមន្ត្រីក្រោមឱវាទរួមទាំងញាតិមិត្ត បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលីចម្រើនព្រះបរិត្តកាន់បិណ្ឌទី៩នៅវត្តសិរីមង្គលសុទ្ធារាមហៅ(វត្តស្ទឹងបត់)ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ លោកវរ:សេនីយ៍ត្រីសែម សាមឿន និងលោកជំទាវ ព្រមជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងក្រុមគ្រួសារ ក្រុមការងារទាំងអស់ ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះជីដូនជីតា…
ពិព័រណ៍អាស៊ាន-ចិនជំរុញដល់កំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់
កាលពី ២១ ឆ្នាំមុន ពិព័រណ៏អាស៊ាន-ចិនត្រូវបានបង្កើតឡើងនៅទីក្រុងណាននីង ភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីឆ្លើយតបនឹងនិន្នាការនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ នាពេលបច្ចុប្បន្ន ពិព័រណ៍មួយនេះបានវិវត្តន៍ខ្លួនទៅជាវេទិកាតំបន់ដ៏មានឥទ្ធិពល សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការសម្របសម្រួលលំហូរពាណិជ្ជកម្មឆ្លងប្រទេស។ តាមរយៈពិព័រណ៍នេះ ធុរជនមកពីតំបន់ទាំងពីរអាចតភ្ជាប់ទំនាក់ទំនង ពង្រីកទីផ្សារផលិតផល បង្កើតភាពជាដៃគូយូរអង្វែង និងស្វែងរកកាលានុវត្តន៍ភាពថ្មី ក្នុងការពង្រឹងកិច្ចសហ្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នៅឆ្នាំនេះ…
កម្ពុជា-ចិនរួមគ្នាអបអរសាទរខួបលើកទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
នៅល្ងាចថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤នេះ ស្ថាប័នកំពូលៗរបស់កម្ពុជា រួមទាំងរដ្ឋសភា និងរាជរដ្ឋាភិបាល បានរួមគ្នាជាមួយស្ថានទូចិនប្រចាំកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នារាជធានីភ្នំពេញ។ តំណាងរាជរដ្ឋាភិបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ នាពេលនោះថា ក្នុងរយៈពេល៧៥ឆ្នាំមកនេះ…
លោកWang Yiអញ្ជើញចូលរួមសកម្មភាពប្រកាសពីប្រធានបទប្រតិបត្តិការរបស់ចិន៖”គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលគាំទ្រសកលខាងត្បូង”
ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់ លោក Wang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានអញ្ជើញចូលរួមសកម្មភាពប្រកាសពីប្រធានបទប្រតិបត្តិការរបស់ចិន៖”គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលគាំទ្រសកលខាងត្បូង”នៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ លោកWang Yiបានថ្លែងថា ការធ្វើទំនើបកម្មរបស់ពិភពលោកមិនអាចបោះបង់ចោលប្រទេសណាមួយទេ ការគាំទ្រការអភិវឌ្ឍនិងការស្តារឡើងវិញនៃបណ្តាប្រទេសសកលខាងត្បូងគឺជាទិសដៅជាអាទិភាពនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ ប្រទេសចិនកំពុងអនុលោមតាមផែនការគោលនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងពង្រីកការបើកចំហដោយកម្រិតខ្ពស់ចំពោះបរទេស ដើម្បីនាំមកនូវឱកាសថ្មីនិងកម្លាំងចលករថ្មីសម្រាប់”សកលខាងត្បូង”និងការធ្វើទំនើបកម្មរបស់ពិភពលោក។ ចិនរីករាយរួមជាមួយភាគីនានាដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ដើម្បីឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្មផ្តល់ផលប្រយោជន៍ដល់ប្រទេសនីមួយៗនិងប្រជាជនគ្រប់រូប៕
សន្និបាតស្តីពីទីក្រុងរចនាពិភពលោកឆ្នាំ២០២៤បានបើកធ្វើនៅក្រុងសៀងហៃ
នៅថ្ងៃទី២៧ខែកញ្ញា សន្និបាតស្តីពីទីក្រុងរចនាពិភពលោកឆ្នាំ២០២៤បានបើកធ្វើនៅក្រុងសៀងហៃ ។ សន្និបាតនេះសហការរៀបចំដោយរដ្ឋបាលក្រុងសៀងហៃនិងអង្គការ UNESCO ។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោក Gong Zheng លេខាធិការរងនៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃនិងជាអភិបាលក្រុងសៀងហៃបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។ លោក Shen Haixiong បានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនស្វែងរកជាបន្តបន្ទាប់នូវការរួមបញ្ចូលគ្នារវាងសោភ័ណវិទ្យានៃការរចនានិងការផ្សព្វផ្សាយនៃប្រព័ន្ធសារព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយរឿងរ៉ាវរបស់ចិនក្នុងយុគសម័យថ្មី…
បទវិភាគ៖កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីអនាគតនាំមកនូវឱកាសសម្រាប់អភិបាលកិច្ចសកលក្នុងយុគសម័យថ្មី
នាពេលថ្មីៗកន្លងទៅនេះ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីអំពាវនាវនៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីអនាគតដោយរំពឹងទុកថា បណ្តាប្រទេសនានានឹងពង្រឹងសាមគ្គីភាពដើម្បីរួមគ្នាឆ្លើយតបនឹងវិបត្តិនិងបញ្ហាប្រឈមដែលកាន់តែមានសភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។ ហេតុអ្វីបានជាចាត់ទុក”អនាគត”ជាប្រធានបទ ? មូលហេតុផ្ទាល់គឺថា ភាពរង្គោះរង្គើនៃពិភពលោកកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ហើយហានិភ័យដែលមនុស្សជាតិបាននិងកំពុងប្រឈមមុខគឺ មិនធ្លាប់មានកាលពីមុន ។ ព្រមពេលជាមួយគ្នានេះ បញ្ហាប្រឈមដូចជាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ វិបត្តិជនភៀសខ្លួននិងការប្រើប្រាស់បច្ចេកវិទ្យាថ្មីជាដើមបានកើតមានជាបន្តបន្ទាប់ ។ អ្វីដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ…
ការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិកររដូវកាល”Qiufen”តាមច័ន្ទគតិចិនជារៀងរាល់ឆ្នាំគឺជាទីវាប្រមូលផលសម្រាប់កសិករចិន ។
ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២៤ នេះគឺជាពិធីបុណ្យប្រមូលផលសម្រាប់កសិករលើកទី ៧ ។ ក្នុងទីវាដ៏ពិសេសនេះ មេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានអបអរសាទរដល់កសិករនិងបុគ្គលប្រកបមុខរបរការងារកសិកម្មនៅទូទាំងប្រទេសចិន ។ លោកបានគូសបញ្ជាក់ថា ធ្វើការខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពនៃកសិកម្ម បង្កើនប្រាក់ចំណូលរបស់កសិករ និងបង្កើនកម្លាំងរស់រវើកតាមជនបទ ដើម្បីធ្វើឱ្យកសិករទទួលបានអត្ថប្រយោជន៍ដ៏ប្រាកដប្រជា។…
ក្រសួងការបរទេសចិនថ្លែងថា ប្រទេសជាង១រយបានប្រកាន់ជំហរសច្ចធម៌ម្តងទៀតនៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ខែកញ្ញា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីសន្និសីទសារព័ត៌មានជាប្រចាំ ។
មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី២៤ខែកញ្ញា ក្នុងកិច្ចប្រជុំលើកទី៥៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសចំនួនជាង១០០បានបញ្ចេញមតិយ៉ាងសកម្ម ដើម្បីគាំទ្រគោលជំហររបស់ភាគីចិនលើបញ្ហាពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xinjiang តំបន់រដ្ឋបាលពិសេសហុងកុងនិងភូមិភាគស្វយ័ត Xizang ក៏ដូចជាប្រឆាំងនឹងការធ្វើនយោបាយនីយកម្មបញ្ហាសិទ្ធិមនុស្ស ។ សូមសួរថា តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ? លោក Lin Jian បានថ្លែងថា ក្នុងកិច្ចប្រជុំលើកទី៥៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសភាគតិចដូចជាសហរដ្ឋអាមេរិកជាដើមបានថ្លែងសុន្ទរកថាវាយប្រហារនិងមួលបង្កាច់សភាពការណ៍សិទ្ធិមនុស្សរបស់ចិន ។ អំពីករណីនេះ…
លោក Xi Jinping ៖ សមិទ្ធផលបច្ចេកវិទ្យាអវកាសចិននឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់មនុស្សជាតិ
ថ្ងៃដដែល នៅទីក្រុងប៉េកាំង លោក Xi Jinping បានជួបសំណេះសំណាលជាមួយតំណាងនៃបុគ្គលិកការងារដែលចូលរួមការងារសិក្សាស្រាវជ្រាវនិងការងារពិសោធន៍នៃបេសកកម្មហោះហើររបស់យានអវកាស ChangE-6 នៃគម្រោងរុករកភពព្រះចន្ទ ព្រមទាំងអញ្ជើញទស្សនាពិព័រណ៍សំណាកនៃភពព្រះចន្ទនិងសមិទ្ធផលនៃគម្រោងរុករកភពព្រះចន្ទ។ គម្រោងរុករកភពព្រះចន្ទជាភារកិច្ចស្ទង់រុករកភពព្រះចន្ទកម្រិតវិទ្យាសាស្ត្រខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអវកាសរបស់ប្រទេសចិន។ កាលពីខែមិថុនាឆ្នាំ២០២៤ យានអវកាស ChangE-6បានត្រឡប់មកភពផែនដីវិញក្រោយបានជីកយកសំណាកដីពីផ្ទៃប៉ែកម្ខាងទៀតនៃភពព្រះចន្ទដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលសម្រេចបាននូវបច្ចេកទេសគន្លឹះជាច្រើនផ្នែក បានចាក់គ្រឹះយ៉ាងរឹងមាំដល់ការរុករកភពព្រះចន្ទនិងភពផ្សេងៗនៅពេលអនាគត។ លោក Xi Jinping បានលើកឡើងថា រយៈពេល២០ឆ្នាំកន្លងទៅ…