ការចុះឈ្មោះបោះឆ្នោតនៅសង្កាត់ប៉ោយប៉ែតនិងសង្កាត់អូរជ្រៅធ្វេីរួមគ្នាតែមួយ​កន្លែង

ក្រុងប៉ោយប៉ែត៖​ ក្នុងឱកាសជួបផ្ដល់បទសម្ភាសជា​មួយអ្នកកាសែត​ជាតិ​នៅរសៀលថ្ងៃទី២០ខែតុលានេះ​ លោកលឹមរី​ ប្រធានគណកម្មាការរៀបចំការបោះឆ្នោតសង្កាត់ប៉ោយប៉ែតនិង សង្កាត់ អូរជ្រៅបានឲ្យដឹងថា​ ការចុះ​ឈ្មោះបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ សង្កាត់នៅអាណត្តិថ្មីនេះ​ សង្កាត់ប៉ោយប៉ែតនិងសង្កាត់អូរជ្រៅដែលជាសង្កាត់ទេីបបង្កេីតថ្មីត្រូវធ្វេីរួមគ្នា​ ព្រោះថាសង្កាត់អូរជ្រៅដែលមិនទេីបបង្កេីតថ្មីនោះមិនទាន់មានស្នាក់ការសាលាសង្កាត់នៅឡេីយ​ ប៉ុន្តែការចុះឈ្មោះត្រូវបានចុះបញ្ជីរដោយឡែកពីគ្នារវាងសង្កាត់អូរជ្រៅនិងប៉ោយប៉ែត។ 

លោកលឹម​ រី​ បានរៀបរាប់ឲ្យអ្នកយកព័ត៌មានយេីងដឹងទៀតថា៖សង្កាត់ប៉ោយប៉ែតថ្មីក្រោយពីកាត់ជាពីរួចនៅសល់៦ភូមិ​ គឺភូមិបាលិលេយ្យ១,បាលិលេយ្យ២,ភូមិចាន់គីរី,ភូមិទំនប់កប្រាំ,​ភូមិមិត្តភាព,ភូមិ​ទួលប្រាសាទ​ ដែលមានការិយាល័យបោះឆ្នោតចំនួន២៩កន្លែង។ ចំណែកសង្កាត់អូរជ្រៅដែលទេីបបង្កេីតថ្មីមាន៧ភូមិ គឺ ភូមិក្បាលស្ពាន១,ក្បាលស្ពាន២,ប៉ោយប៉ែត,សាមគ្គីមានជ័យ,ក្បាលកោះ,ព្រៃព្រិច,អូរជ្រៅ​ ដែលមាការិយាល័យបោះឆ្នោតចំនួន៤៦កន្លែង។ 

លោកលឹមរីឲ្យដឹងទៀតថា​ រាល់ថ្ងៃនេះមានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតជាហូរហែរឥតអាក់​ តែក្រុមការងារលោកមិនភ្លេចគោលការរក្សាគម្លាតនិងអនុវត្តតាម​ បីកុំបីការពារជានិច្ច។ lonnokserei

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed