រដ្ឋាភិបាល​បំពាក់​ស័ក្ដិ​ មុខតំណែងឲ្យដេីម្បី​ទៅ​បង្ក្រាប​បទល្មើស​បែរជាទៅ​ប្រព្រឹត្ត​បបទល្មើសខ្លួនឯងទៅវិញ! ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់..

Raksmey News /RMN News ចេញផ្សាយនៅវេលាម៉ោង១២ នឹង ៣០ នាទីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១

ខេត្តកំពង់ឆ្នាំង ៖ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ដែល​ល្បីល្បាញ​ខាង​ឈូសឆាយ​យកដីព្រៃលិចទឹករបស់រដ្ឋ នៅ​ខេត្ត​កំពង់​ឆ្នាំង​ និងជាអ្នកពូកែប្ដឹងចាប់​ប្រជាពលរដ្ឋ​ដែល​ចូលទៅក្បែរដីលោកដាក់គុកនោះ បាន​ស្ម័គ្រចិត្ត​ប្រគល់ដីព្រៃលិចចំនួន ៦៧៥ ហិកតា ស្ថិតនៅក្នុង ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកឲ្យរដ្ឋវិញ។

នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១នេះ អភិបាលខេត្តបានឲ្យដឹងទៀតថា ដីជាង ៦០០ហិកតានេះ គឺលោក ស៊ុំ សុជាតិ បានប្រគល់ឲ្យរដ្ឋវិញ កាលពីថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដីទាំងអស់នេះ​គឺបានមក​ដោយទិញពីប្រជាពលរដ្ឋ និងខ្លះទៀតបានដោយការឈូសឆាយបន្ថែម។

មហាជន​ ក៏​ដូចជា​ប្រជាពលរដ្ឋ​ខេត្ត​កំពង់​ឆ្នាំ​ង​ កំពុងរង់ចាំតាមដានបន្ត​ តេី​មមានមន្ត្រីប៉ុន្មាន​នាក់​អាចប្រឈម​មុខចំពោះផ្លូវច្បាប់​ពាក់ព័ន្ធ​នឹងការទន្ទ្រានយកដីព្រៃលិចទឹកជុំវិញ​បឹងទន្លេសាប​នេះ ? សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ២៨ ខែវិច្ឆិកា បានចេញបទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើ​ការ​ទប់​ស្កាត់ និងប.ង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹង​ទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។មហាជន​គ្រប់​ទិសទី​បានសាទរ​ និង​ គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ចំណាត់​ការ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ លេីពួកខិលខូចទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់​។

មហាជន​ ក៏​ដូចជា​ប្រជាពលរដ្ឋ​ខេត្ត​កំពង់​ឆ្នាំ​ង​ កំពុងរង់ចាំតាមដានបន្ត​ តេី​មានមន្ត្រី​ ប៉ុន្មាន​នាក់​អាចប្រឈម​មុខចំពោះផ្លូវច្បាប់​ពាក់ព័ន្ធ​នឹងការទន្ទ្រានយកដីព្រៃលិចទឹកជុំវិញ​បឹងទន្លេសាប​  ?  

មហាជន​គ្រប់​ទិសទី​បានសាទរ​ និង​ គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ចំណាត់​ការ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ លេីពួកខិលខូចទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់​ ។

កន្លងមកឱ្យតែអ្នកសារព័ត៌មានចុះផ្សាយពីក្រុមបុគ្គលទុច្ចរិតបំផ្លាញព្រៃលិចទឹកតែងតែធ្វើលិខិតបំភ្លឺបដិសេធ។

អង្គភាពអ្នកសារព័ត៌មានផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ គ្មានចេតនាណាមួយឡើយ។

គ្រាន់តែស្រាវជ្រាវស៊ើបអង្កេតព័ត៌មានផ្សព្វផ្សាយជូនដំណឹងដល់ថ្នាក់ដឹកនាំចូលរួមកិច្ចការក្នុងសង្គមតែប៉ុណ្ណោះ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed