សមត្ថកិច្ចនគរបាលបានចុះទប់ស្កាត់បង្ក្រាបបទល្មើសដាំកញ្ឆាខុសច្បាប់ ស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំស្រុកគីរីវង់
ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៧ និង៣០នាទី ដោយអនុវត្តន៍តាមការណែនាំចង្អុលបង្ហាញ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តការចុះជាប្រចាំក្នុងការ បង្ការទប់ស្កាត់បង្រ្កាបបទល្មើសដំណាំកញ្ឆាខុសច្បាប់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំស្វែងរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន ០២ទីតាំង អាងស្តុបទឹកចំនួន ០២អាង នៅចំណុចដុបបែកថ្លាងស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីដាំដុះប្រមាណ ១៨១ម៉ែត្រការ៉េ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕