ស្វាយរៀងៈ អញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរមានលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ លោកអនុប្រធាននាយកដ្ឋាន លោកអភិបាលក្រុងបាវិត លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកនាយការិយាល័យ នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក មន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតទាំងអស់ និងស្ថាប័នជំនាញពាក់ព័ន្ធផ្សេងៗ ជាច្រើនរូបទៀត។
កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោរប្រវេសន៍ តំណាង លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងពិធីផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិតខេត្តស្វាយរៀង។
តាមសេចក្តីប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិរបស់ក្រសួងមហាផ្ទៃលេខ៦២១ប្រក ចុះថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន អត្តលេខ៦២០៨៨ ពីអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជំនួសលោកវរសេនីយ៍ឯក ម៉ម យ៉យ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍៕
https://www.rmn.asia