ខេតស្ទឹងត្រែង : កាលពី ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែកុម្ភ ឆ្នាំ២០២២ បន្ទាប់ពីធ្វើដំណើរកាត់តាមអូរពងមាន់ចូលមកក្រុងស្ទឹងត្រែង ដល់ចំណុចកើតហេតុខាងលើ កំពុងបើកបរ សុខៗ ស្រាប់តែកៀបហ្វ្រាំងកង់រថយន្តទើបបង្កឱ្យឆេះតែម្ដង។

ខណ:កំពុងឆាបឆេះពេលនោះតៃកុងរថយន្ត ក៏បានបើកបរអែបរថយន្តចូលខាងដើម្បីឈប់ ឲ្យអ្នកជិះក្នុងទាំងក្មេងចាស់ ប្រុសស្រី ឲ្យពួកគាត់នាំគ្នាចុះពីលើរថយន្ត ទើបមិនបណ្តាលឲ្យមានបង្ករបួសស្នាម ដល់បងប្អូនអ្នកជិះណាម្នាក់ឡើយ ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋដែលជាអ្នកភូមិ រស់នៅក្បែរកន្លែងកើតហេតុនោះ ក៏បានជួយយកទឹកមកពន្លត់ផងដែរ។

សមត្ថកិច្ចនគបាលជំនាញបង្ការ ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានឲ្យដឹងនៅថ្ងៃទី២១ នេះដែរថា ក្រោយរថយន្តទេសចរណ៍ ធ្វើដំណើរឆ្លងកាត់ខេត្តស្ទឹងត្រែង ក៍បានជួបឧបទ្ទវហេតុឆេះរថយន្តតែម្តង តែមិនបណ្តាលឲ្យអ្នករួមដំណើរណាម្នាក់រងរបួសឡើយ។ ហើយក្រុមនគរបាលជំនាញពន្លត់អគ្គីភ័យ នៃស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏បានចេញរថយន្តជួយបាញ់ទឹកពន្លត់បន្ថែម ទើបធ្វើឲ្យភ្លើងរលត់ទាំងស្រុង។ ចំណែកទ្រព្យសម្បត្តិអ្នកដំណើរក៏មិនមានខាតបង់អ្វីដែរ គ្រាន់តែឆេះរថយន្តខូចខាតមួយចំនួនប៉ុណ្ណោះ។

ចំណែកបងប្អូនអ្នកធ្វើដំណើរក្នុងរថយន្តមានឧបត្តវហេតុនេះ បានប្រាប់ឲ្យអ្នកសារព័ត៌មានយើងឲ្យដឹងដែរថា ពួកគាត់ភាគច្រើនមកពីខេត្តពោធិ៍សាត់ បានជួលរថយន្តក្រុងនេះ ដើម្បីនាំគ្នាជិះដើរទេសចរណ៍កំសាន្ត ក៏បានឆ្លងខេត្តកាត់តាមស្ទឹងត្រែង ក្នុងគោលបំណងត្រឡប់ទៅខេត្តពោធិ៍សាត់វិញ។ ចៃដន្យរថយន្តបានកៀបហ្រ្វាំងបណ្តាលឲ្យឆេះ នៅពាក់កណ្ដាលផ្លូវទៅវិញមិនដល់ តែសំណាងល្អបាននៅក្នុងខេត្តស្ទឹងត្រែង ងាយស្រួលរកផ្ទះសំណាក់គេងមួយយប់ ជាបណ្ដោះអាសន្នរង់ចាំស្អែកទើបរកមធ្យោបាយ ធ្វើដំណើរទៅស្រុកកំណើតជាបន្តទៀត៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed