ខេត្តសៀមរាប ៖ ហេតុការណ៍បានកើតឡើងម៉ោង០៤ទាបភ្លឺ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងស្ទឹងសៀមរាប ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង។ ជនរងគ្រោះឈ្មោះ JIA ZEMING ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ(បុគ្គលិកព្រលានយន្តហោះថ្មី) ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEJ1788667 ស្នាក់នៅភូមិប្រវាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរម៉ូតូម៉ាក HONDA scopy ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 1J-5814។
សន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ និង សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ជនរងគ្រោះ ជួបហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ ហើយស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។ មូលហេតុបើកបរក្នុងស្ថានភាពស្រវឹងបើកហួសផ្លូវបណ្តាលឲ្យធ្លាក់ទឹកស្ទឹង។ សាកសពសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរងចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕
https://www.rmn.asia