រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គិភ័យបានឆាបឆេះបន្ទប់កំពុងជួសជុលនៃសណ្ឋាគារយូអេងជាន់ទី៣ ដែលស្ថិតនៅក្នុងភូមិព្រៃទាទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ។
ទីតាំងដែលឆាបឆេះនេះ កំពុងតែធ្វើការជួសជុលដើម្បីធ្វើជាបន្ទប់ស្ទីមសូណា។ នៅមុនពេលកើតហេតុក្រុមជាងគាត់កំពុងធ្វើការផ្សារដែកជួសជុលបន្ទប់ផ្នែកខាងលើ ក៏ស្រាប់តែធ្លាក់កម្ទេចភ្លើងប៉ះចំសម្ភារៈ ទើបបង្កការអណ្តាតភ្លើងឆាបឆេះតែម្តង។
ភ្លាមនោះក្រុមជាងនិងបុគ្គលិកដទៃទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន ទើបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ចំនួន២គ្រឿង ទើបគ្រប់គ្រងបាន ដោយមិនមានមនុស្សរងរបួសនោះទេ និងខូចខាតសម្ភារៈមួយចំនួនតែប៉ុណ្ណោះ៕
https://www.rmn.asia