ពិធីចាប់ឆ្នោតយកលេខក្បាលដីឡូតិ៍ជូនប្រជាពលរដ្ឋនៅចំណុចបឹង៧៥ ជាង១ពាន់គ្រួសារនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដោះស្រាយវិវាទតាមបែបឈ្នះឈ្នះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រពន្ធ័យុវជនថ្នាក់កណ្តាលនិងមានការចូលរួមពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ទីចាត់ការអន្តរវិស័យសាលាខេត្ត រដ្ឋបាលស្រុកម៉ាឡៃ កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធ។
ប្រជាពលរដ្ឋដែលទទួលបានលេខក្បាលដីឡូតិ៍ បានសម្តែងក្តីរំភើបសប្បាយរីករាយចំពោះដំណើរការដោះស្រាយតាមបែបឈ្នះឈ្នះរបស់ក្រុមការងារ ហើយបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕(មានវីដេអូ)
https://www.rmn.asia