ចេញផ្សាយថ្ងៃទី១២ ខែគុម្ភះ ឆ្នាំ២០២២
ខេត្តកណ្តាល : មានករណីដោយអំពើលួច កើតហេតុ ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនិងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ចំណុច៖លើផ្ទះជនរងគ្រោះភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះស៊ុំ សាវ៉ន ភេទស្រី អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

តាមការអះអាងពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ចំនួន០១នាក់ដែលមានឈ្មោះរាជ យាទ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។ហើយសំភារៈបាត់បង់រួមមាន :
១-ប្រាកដុល្លា ចំនួន៧០០០(ប្រាំពីរពាន់)ដុល្លាអាមេរិច ២-ខ្សែកមាសចំនួន០៤ខ្សែ មាន-ខ្សែកទម្ងន់០១តម្លឹង០៤ជីចំនួន០១ខ្សែ-ខ្សែកទម្ងន់០៥ជី០៥ហ៊ុនចំនួន០១ខ្សែ
-ខ្សែកទម្ងន់០៤ជីចំនួន០១ខ្សែ-ខ្សែកទម្ងន់០៣ជីចំនួន០១ខ្សែ
៣-ខ្សែដៃទម្ងន់០៥ជីចំនួន០៣ខ្សែ៤-ចិញ្ចៀនទម្ងន់០៣ជីចំនួន០១វង់។

ក្រោយពីសាកសួរជនសង្ស័យហើយសមត្ថកិច្ចបានដកយកវត្ថុតាងមកវិញ រួមមាន ៖
១-ប្រាកដុល្លា ចំនួន៤០០០(បួនពាន់)ដុល្លាអាមេរិច។
២-លោហៈធាតុពណ៌ក្រហមប្រភេទខ្សែកមានបន្តោងចំនួន០៤ខ្សែ ។
៣-លោហៈធាតុពណ៌ក្រហមប្រភេទខ្សែដៃចំនួន០៣ខ្សែ
៤-លោហៈធាតុពណ៌ក្រហមប្រភេទចិញ្ចៀនចំនួន០១វង់
(របស់ជនរងគ្រោះ)
៥-វិក័យបត្រដកប្រាក់(វីនវេលុយ)ចំនួន០១សន្លឹក
៦-ទូរសព្ទដៃពណ៌ខ្មៅចំនួន០១គ្រឿង
(របស់ជនសង្ស័យ)

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះស៊ុំ សាវ៉ន បានត្រឡប់មកពីចូលបុណ្យខួប៧ថ្ងៃនៅផ្ទះរបស់ឈ្មោះខេន ហើយបានឡើងទៅលើផ្ទះស្រាប់តែឃើញជនសង្ស័យឈ្មោះរាជ យាទពួនសម្ងំក្នុងកន្ទេលក្រហមដែលដាក់ហាលលើបង្កាន់ដៃរៀនហាលលើផ្ទះពេលនោះជនរងគ្រោះមានអារម្មណ៍ភាន់ភាំងនិយាយមិនកើតដោយមិនបានសួរនាំទៅជនសង្ស័យឈ្មោះរាជ យាទ ទេហើយជនរងគ្រោះក៏បានចូលទៅក្នុងផ្ទះហៅកូនស្រីឈ្មោះយិន ចន្ថា ឲ្យឡើងទៅលើផ្ទះស្រាប់តែជនសង្ស័យបានបើកទ្វារផ្ទះហើយស្រែកប្រាប់ជនរងគ្រោះថាចាំល្ងាចចាំយកលុយមកសងលុយដែរជំពាក់ជនរងគ្រោះចំនួន ៥ម៉ឺនរៀលកន្លងមកនោះ រួចចុះពីលើផ្ទះជនរងគ្រោះដើរយ៉ាងលឿនទៅបាត់ទៅ។

បន្ទាប់ភ្លាមនោះជនរងគ្រោះក៏ចូលទៅមើលក្នុងបន្ទប់របស់កូនស្រីឈ្មោះយិន ចន្ថា ឃើញទូរដែលដាក់លុយនិងមាសមានសភាពមិនប្រក្រតីហើយក៏ពិនិត្យមើលទើបដឹងថាបាត់លុយនិងមាសដែលដាក់ទុកនៅក្នុងទូរនោះអស់ ភ្លាមនោះជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងគ្រំ។

សមត្ថកិច្ចបានតាមរកហៅជនសង្ស័យមកសាកសួរនៅចំពោះមុខសមត្ថកិច្ចដែលបានសាកសួរនៅថ្ងៃទី០៩ម្តងនិងថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ ជនសង្ស័យពុំសារភាពឡើយដោយបញ្ជាក់ហេតុផលថាគេ(ជនសង្ស័យ)ឡើងទៅលើផ្ទះជនរងគ្រោះនោះគឺទៅប្រាប់ជនរងគ្រោះថាលុយដែលជំពាក់៥ម៉ឺនរៀល រង់ចាំល្ងាចទើបយកទៅសង ប្រាប់រួចក៏ចុះត្រឡប់មកផ្ទះវិញហើយយកម៉ូតូកូនដែលទើបចេញពីរៀនទៅដូរប្រាក់ចំនួន៥០០ដុល្លារ ដូរជាប្រាក់រៀលនៅកន្លែងវីនវេលុយស្ថិតក្នុងឃុំល្វាសរ បញ្ជាក់ប្រាប់សមត្ថកិច្ចថាជាប្រាក់ដន្លងនៅខេត្តស្វាយរៀងផ្ញើមកឲ្យ និងបានយកវិកយបត្រដកប្រាក់មកឲ្យសមត្ថកិច្ច ។

នៅថ្ងៃទី១២.០២.២០២១ សមត្ថកិច្ចបានហៅជនសង្ស័យមកសាកសួរម្ដងទៀតទើបជនសង្ស័យបានសារភាពថា
គេ(ជនសង្ស័យ)ពិតជាបានឡើងទៅលើផ្ទះជនរងគ្រោះហើយឃើញកញ្ចប់លុយនិងមាសច្រកថង់ពណ៌ខ្មៅនៅជ្រុះក្បែរបង្កាន់ដៃលើផ្ទះជនរងគ្រោះឃើញមានលុយគេ(ជនសង្ស័យ)ក៏រើសយកកញ្ចប់ថង់ពណ៌ខ្មៅនោះមកផ្ទះតែម្ដងហើយយកទៅលាក់ទុកក្នុងការ៉ុងច្រកកញ្ចប់ថង់ច្រកផ្លែស្វាយលាក់ទុកនៅក្នុងរោងក្រោយផ្ទះហើយបានដកយកតែលុយចំនួន 700 ដុល្លារយកទៅដូរចាយនឹងសងគេ។

ចំពោះវិក្កយបត្រដកប្រាក់ចំនួន 500 ដុល្លារដែលយកមកបង្ហាញឱ្យសមត្ថកិច្ចនោះគឺនៅថ្ងៃទី១០.០២.២០២២ ក្រោយពីសមត្ថកិច្ចហៅមកសាកសួរហើយបានឲ្យត្រឡប់ទៅផ្ទះវិញគេ(ជនសង្ស័យ)បានទៅធ្វើជាល្បិចផ្ទេរប្រាក់ចំនួន 500 ដុល្លារនឹងដកនៅកន្លែងនោះភ្លាមវិញចំនួន 500 ដុល្លារ ដើម្បីបានវិក្កយបត្រដកប្រាក់យកមកបង្ហាញសមត្ថកិច្ចដើម្បីបំភ័ន្តថាប្រាក់ចំនួន 500 ដុល្លារនោះគឺជាប្រាក់ដែលដន្លងផ្ញើមកឱ្យមែន។
បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed