ដែលមានជម្ងឺ ហឺត សួត របេង រាំរៃជាយូរខែថ្ងៃមកហើយ
ស្វែងរកសប្បុរសជន និងសូមពុកម៉ែបងប្អូនសប្បុរសជននិងបងប្អូនប្រិយមិត្តទាំងអស់មេត្តាជួយតាមសធាបន្តិចបន្តួចដល់ប្អូន សៀង ប្រុស ដែលជាជនទុរគតពិការស្វិតជើងមួយជំហៀងព្រមទាំងមានជំងឺប្រចាំកាយទៀតនោះ តាមគរណីកុង(ABA )របស់អង្គភាពផ្ទាល់(002 916 134 )រឺក៏ទំនាក់ទំនងតាមរយះទូរស័ព្ទលេខចំនួនពីរខ្សែ 012 278 222 / 097 723 2222 ។
បន្ទាប់ពីដឹងដណ្ដឹងដល់ លោកឧត្តមសេនីយ៍ឯក យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែទី១ លោកឧត្តមសេនីយ៍ឯកបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៣០មុឺនរៀល ក្នុងការឧបត្ថម្ភដល់ប្អូន សៀង ប្រុស ហៅវឹង ដែលជាជនទូរគតពីការស្វិតជើងមួយជំហៀង និងមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ដើម្បីយកទៅព្យាបាលជំងឺ និងមានសប្បុរសជនចូលរួម មាន ប៉ុស្តិ៍នគរបាលកាកាបទី២ចំនួន៤មុឺនរៀល និងនគរបាលខណ្ឌពោធិ៍សែនជ័យចំនួន៥ដូល្លាផងដែល។
ហើយបច្ចុប្បន្ននេះថវិកាសរុបចំនួន៣៤មុឺននិង៥ដូល្លា ត្រូវបានក្រុមការងារអង្គភាពរស្មីញូ៉ស៍ប្រគល់ជូន ប្អូន សៀង ប្រុស ហៅវឹង ដែលបានធ្លាក់ខ្លួនមានជំងឺជាទម្ងន់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃនិងព្យាបាលជំងឺ ។ នេះជាទឹកចិត្តសប្បុរសដ៏ថ្លៃថ្លា របស់បងប្អូនសប្បជន ជួយដល់ប្អូន ។
ក្នុងនាមអង្គភាពសារព័ត៌មាន Raksmey News បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានមណ្ឌលអប់រំកែប្រែទី១ និងសប្បុរសជនជាពិសេស លោកឧត្តមសេនីយ៍ឯក យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែទី១ ដែលតែងតែមានចិត្តសប្បុរស ជួយដល់អ្នកទីទាល់ក្រលំបាកមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាក់ស្តែង និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រោសព្រំ ប្រសិទ្ធិពរជ័យ ដល់លោកឧត្តមសេនីយ៍ឯក ប្រធានមណ្ឌលអប់រំកែប្រែទី១និងសប្បុរសជន ព្រមជាមួយពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
https://www.rmn.asia