ខេត្តស្ទឹងត្រែង : កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចអូរពងមាន់ ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ដែលមាន :
១- ឈ្មោះ កុន៏ ឆាយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសិប្បកម្ម ទីលំនៅបច្ចុប្បន្នភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
២- ឈ្មោះ អិន សាវី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងធ្វើផ្ទះ ទីលំនៅបច្ចុប្បន្នភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
៣- ឈ្មោះ ស៊ូ ឡី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
៤- ឈ្មោះ ហេង ប៊ុនញ៉ែម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ហើយសមត្ថកិច្ច បានធ្វើការដកហូតម៉ូតូ ចំនូន ០៣គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង និងដាវចំនួន ០២ និងចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន ០៣កញ្ចប់(២កញ្ចប់តូច និង០១កញ្ចប់ធំ) ទម្ងន់ សរុប ៥៧,៧១ក្រាម ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន កំពុង កសាងសំណុំរឿងបញ្ជនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕