លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានបើកកិច្ចប្រជុំបញ្ជាការឯកភាពខណ្ឌតាមប្រព័ន្ធសូមមីតធីងតំណភ្ជាប់ពីសាលារាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង
ភ្នំពេញ : នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ តាមប្រព័ន្ធ Zoom Meeting តំណភ្ជាប់ពីសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំប្រជុំបន្តក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដោយមានរបៀបវារៈសំខាន់ៗគឺ៖
– ការចាក់វ៉ាក់សាំងដូសទី៤ (ដូសជំរុញ) ជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋ
– ការគ្រប់គ្រងផ្ទះជួលកម្មករក្នុងមូលដ្ឋាន និងការផ្សព្វផ្សាយបន្ថែមអំពីការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា
– ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
– ជម្រុញឲ្យប្រជាពលរដ្ឋមកបង់ពន្ធអចលទ្រព្យ និងមធ្យោបាយដឹកជញ្ជូនឲ្យបានទាន់ពេលវេលា៕