នារីជនជាតិចិនម្នាក់ បានទិញថ្នាំសន្ដំមួយស្បោង និងស្រាបៀមួយដប មុនលោតសម្លាប់ខ្លួនពីជាន់ទី ៣៩
ភ្នំពេញ ៖ កាលពីវេលាម៉ោង៤:២០នាទីរសៀល នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នារីជនជាតិចិនម្នាក់ បានលោតសម្លាប់ខ្លួនពីលើអគារ យៀគ ថៃ ជាន់ទី ៣៩ មហាវិថីព្រះនរោត្តម ក្រុម ៦៣ ភូមិ ១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន ភ្នំពេញ បណ្ដាលឰឱ្យបាត់បង់ជីវិត ។
នារីខាងលើមានឈ្មោះ WANG WENWEN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិ ចិន ស្នាក់នៅអាគារ យៀគ ថៃ បន្ទប់លេខD25.03 ជាន់ទី 25 ជាអ្នក ទេសចរណ៍ ។
យោងតាមកំណត់ហេតុសមត្ថកិច្ចបានឱ្យដឹងថា មុនធ្វើអត្តឃាត នារីខាងលើបានចុះមកក្រោមតាមជណ្ដើរយន្ត ទទួលថ្នាំមួយស្បោង ពីអ្នកដឹកជញ្ជូនអនឡាញ ក្រុមហ៊ុន E-gets រួចដើរទៅម៉ាតក្បែរនោះទិញស្រាបៀរមួយដប និងឡើងទៅជាន់ទី៣៩វិញ ដោយដើរបានប្រហែល២ជុំ ក៏អង្គុយក្បែរបង្កាន់ដៃ ផឹកស្រាបៀរនិងជក់បារី រួចមួយសន្ទុះក៏លោតចុះមកក្រោមតែម្ដង ។
តាមការសន្និដ្ឋានរបស់ គ្រូពេទ្យ អមសាលាដំបូងរាជធានីភ្នំពេញ នឹងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ថាជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតពិតប្រាកដមែន ។ បច្ចុប្បន្នសព ត្រូវបានតម្កល់ទុក នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសាច់ញាតិ ៕
https://youtube.com/shorts/oxd1iK9r7s4?feature=share