គ្រោះអគ្គិភ័យមួយបានកេីតឡេីង ដោយសារតែការឆ្លងចរន្តអគ្គីសនី បានបង្កជាអគ្គិភ័យឆាបឆេះផ្ទះ មួយកន្លែង និងសម្ភារៈអស់មួយចំនួន
ភ្នំពេញ : នាវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ដែលស្ថិតនៅចំណុចផ្ទះលេខ១១៦អឺ២ហ្សិត ផ្លូវ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ទីតាំងខាងលេីមានឈ្មោះ ជួន សេងហ៊ន ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរ លក់ដូរ ហេីយចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះថ្មបេតុង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ខូចខាតឆេះពូក១, គ្រែង១, កង្ហារ១ និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ៨ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៧និង២០នាទីនាថ្ងៃដដែរ៕