ជំទាវបណ្ឌិត​ លីគិមអេងចែកអំណោយដល់​អ្នកសារព័ត៌មាន​ស្វាគមន៌ឆ្នាំថ្មី

សៀមរាប៖វេលាម៉ោង13,30នាទី​ នៅគេហដ្ឋានផ្ទាល់ខ្លួន ក្នុងភូមិខ្នា​ សង្កាត់ជ្រាវ​ ក្រុងសៀមរាបខេត្តសៀមរាប​ លោកជំទាវបណ្ឌិតលីគិមអេង​  បានរៀបចំពិធីជួបជុំសំណេះសំណាលជាមួយអ្នកកាសែតក្នុងស្រុកដែលមានំនួន98អង្គភាពដេីម្បីអបអរឆ្នាំថ្មី2022និងអបអរនៅពេលដែលកម្ពុជាយេីងអាចរេីខ្លួនរួចពីជម្ងឺកូីត19បានតាមរយះការរំសាយចោលទាំងស្រុងសហគមន៌​  20​ កុម្ភះ។ 

លោកជំទាវថ្លែងទៅកាន់អ្នកកាសែតទាំងអស់ដែលមានវត្តមាននៅទីនេះថា៖​ កន្លងមកលោកជំទាវតែងតែរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំតែអកុសលនៅ2ឆ្នាំ​កន្លងមកនេះ(2020-2021)កម្មវិធីបានអាក់ខានដោយសារវិបត្តជម្ងឺកូវីត19​ តែពេលនេះឱកាសជួបជុំបានកេីតមានជាថ្មីទេីបលោកជំទាវរៀបចំកម្មវិធីនេះឡេីងវិញ។ ថ្ងៃនេះលោកជំទាវបានរៀបចំជាអំណោយបន្តិចបន្តួចចែកជូនដល់បណ្ដាអ្នក​សារព័ត៌មាន​ទាំងអស់ដែលបានមកចូលរួមហេីយពេលខាងមុខឆាប់ៗនេះលោកជំទាវនឹងយកអំណោយជាសារ៉ុងចំនួន500​សារ៉ុង ទៅចែកជូនមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបដេីម្បីផ្ដល់ជូនដល់មាតាទាំងឡាយណាដែលមកសម្រាកសម្រលបុត្រមានការខ្វះខាតក្នុងជីវភាព។ 

ទឹកចិត្ត​ដ៏ប្រពៃពោរពេញដោយក្ដីសប្បុរសធម៌របស់លោកជំទាវត្រូវបានមហាជនព្រមទាំងអ្នក​សារព័ត៌មាន​ក្នុងស្រុករីករាយសាទរជាពន្លឹក។ 

អំណោយដែលបានផ្ដល់ជូន​អ្នកសារព័ត៌មាន​នាពេលនេះម្នាក់ៗទទួលបាន​ អង្ករ25​ គីឡូនិងថវិកាម្នាក់10.000៛។ 

គប្បីជម្រាបជូនថាលោកជំទាវលី​ គិមអេងជាអាជីវករខេត្តសៀមរាបម្នាក់ដែលព្យាយាមរកទទួលទានតាមសម្មាជីវោតាំងពីមុខរបរតូចតាចរហូតពង្រីកខ្លួនបានធំធាត់ដូចសព្វថ្ងៃ​ ទេីបធ្វេីឲ្យលោកជំទាវមានលទ្ធភាពធ្វេីបុណ្យចែកទានដល់អ្នកខ្សត់ខ្សោយដេីម្បីបានជាកុសលតទៅមុខទៀត។  អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ​ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនូវសំប៉ាន ៕ដោយអក្ខរា៣២

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed