អ្នកស្រី ផ្លុង គឹម ហួន អនុប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តបន្ទាយមានជ័យ ត្រូវបានឯកសារបែកធ្លាយ រឿងប្រព្រឹត្តអំពេីពុករលួយ យកលុយពីអ្នកប្រលង ចូលក្របខ័ណ្ឌគ្រូបឋម៦នាក់ ក្នុងម្នាក់ពី៤៥០០ដុល្លារ ទៅ៦០០០ដុល្លារ !
RMN :January 1, 2022
នេះបេីយោងតាមឯកសារ ដែលបានបែកធ្លាយ បញ្ជាក់អោយឃេីញថា អ្នកស្រី ផ្លុង គឹមហួន អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បាននឹងកំពុងប្រព្រឹត្តអំពេីពុករលួយ ប្រមូលលុយយកពីអ្នកមានឈ្មោះប្រលងចូលក្របខ័ណ្ឌគ្រូបឋម និងមតេយ្យ ចំនួន៦នាក់ នៅក្នុងឃុំតាផូ និងឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងម្នាក់តម្លៃដែលធានាជាប់ ចំនួនពី៤៥០០ដុល្លារ ទៅ៦០០០ដុល្លារសហរដ្ឋអាមេរិក ។
សូមបញ្ជាក់ថា ការទទួលលុយនេះ ធ្វេីឡេីងោយមានកិច្ចសន្យាស្នាមមេដៃត្រឹមត្រូវ បេីប្រលងមិនជាប់ គឺលុយ
ប្រគល់ជូនសមុីខ្លួនវិញគ្រប់ចនួន បន្ទាប់ពីដឹងលទ្ធផលជាប់ ធ្លាក់ ។ តែក្នុងកិច្ចសន្យានេះ អ្នកស្រីផ្លុង គិមហួន មិនឲ្យដាក់ថារឿងលុយប្រលងទេ គឺដាក់ថាជាលុយខ្ចី ដេីម្បីជាល្បិចកល់ដោះសារថ្ងៃក្រោយ។
បន្ទាប់ពីប្រលងនៅថ្ងៃទី២៩ខែវិច្ចិកាឆ្នាំ២០២១ រួចមកឃេីញថាចេញលទ្ធផល ឈ្មោះទាំង៦នាក់ គឺធ្លាក់ទាំងអស់(សង្ស័យលោតឆ័ត្រសុីឡាក់)
ចំណែកលុយនោះ មិនត្រូវបានអ្នកស្រីផ្លុង គិមហួន ឲ្យទៅវិញទេ ដោយដោះសារ និងសន្យា ប្រេីល្បិចគេចវេស មិនព្រមជួប ទូរស័ព្ទមិនព្រមទទួលដែរ។
ចំនួនលុយនិងឈ្មោះអ្នកប្រលង ដែលបានប្រគល់លុយ ទៅឲ្យលោកស្រីផ្លុង គិមហួន គឺ១ឈ្មោះផាត កល្យាណ ភេទស្រីនៅភូមិកកោះ ចំនួនលុយ៥០០០ដុល្លារ ទី២ឈ្មោះឡង់ សំរស់ ភេទស្រីនៅភូមិប្រាសាទ
ចំនួនលុយ៤០០០ដុល្លារ ទី៣ឈ្មោះចាប ស្រីពៅ ភេទស្រី នៅភូមិគោកអំពិល ចំនួនលុយ៣៥០០០ដុល្លារ ទី៤ឈ្មោះភឿយ ចំប៉ា ភេទស្រី នៅភូមិតាផូ ចំនួនលុយ៤០០០ដុល្លារ ទី៥ឈ្មោះស្មឿន ស្រីអៀរ ភេទស្រី នៅភូមិក្បាលខ្ទីង ចំនួនលុយ៦០០០ដុល្លារ និងទី៦ឈ្មោះសឿន ភីរំ ភេទប្រុស នៅភូមិបារាយ ចំនួនលុយ៤៨០០ដុល្លារ សរុបទាំងអស់២៧៣០០ដុល្លារ ។
បេីតាមប្រភពព័ត៌មាន បានឲ្យដឹងបន្ថែមថា លោកស្រី ផ្លុង គិមហួន មិនមែនយកលុយអ្នកមានឈ្មោះប្រលង
ត្រឹមតែ៦នាក់នេះទេ គឺយកគ្រប់ស្រុកក្រុង ក្នុងខេត្តបន្ទាយមានជ័យ និងយកក្រៅខេត្តទៀត ក៏មានដែរ អោតែគាត់ស្គាល់ គឺឆីទាំងអស់។
ប្រភពពីមន្រ្តីនៅក្នុងមន្ទីរអប់រំ ជាច្រេីននាក់ បាននិយាយស្រដៀងៗគ្នាថា មានករណីពាក់ព័ន្ធ បញ្ហាលុយកាក់
នេះច្រេីនផ្នែកណាស់ ដូចជារឿងលុយលេងតុងទីន លុយខ្ចីអ្នករាប់អានគ្នា និងជាពិសេសខ្ចីលុយគ្រូៗ ឲ្យតែ
គាត់ស្គល់ កុំថារាប់ពាន់ សូម្បីតែត្រិម៥០ដុល្លារ ក័អត់សងគេដែរ បេីជិះឡានវិញហុឺហាខ្លាំងជាងប្រធានមន្ទីរ
ទៅទៀត តែបេីការងារវិញ មិនសូវចូលកន្លែងធ្ធេីការទេ។
ពាក់ព័ន្ធនឹងករណីខាងលេី លោកឈូ ប៊ុនរឿង ប្រធានអប់រំយុវជននិងកីឡា ខេត្តបន្ទាយមានជ័យ បានបំភ្លឺយ៉ាង
ដូច្នេះថា ចំពោះករណីនេះ លោកទេីបតែដឹង ប៉ុតែមិនទាន់ច្បាស់លាស់ ដោយសារលោកអត់មានពាក្យ
បណ្តឹង ហេីយលោកមានបរសាសន៍ថា ពុំមានការពាក់ព័ន្ធក្នុងរឿងនេះទេ។
ចំណែកលោកស្រី ផ្លុង គិមហួន មិនអាចសុំធ្វេីការស្រាយបំភ្លឺ ចំពោះករណីខងលេីនេះបានទេ ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល៕អក្ខរា០១