ខេត្តរតនគិរី៖ ប្រភពពីប្រជាពលរដ្ឋ ដែលអ្នកបម្រើការម្នាក់ឈ្មោះ មករា នោះ គឺកំពុងតែបន្តដឹកជញ្ជូនឈើយ៉ាងសកម្មខ្លាំងណាស់ចេញពីតំបន់ភ្នុំកុក.ភូមិទាមក្រោមនៃស្រុកវើនសៃខេត្តរតនគិរីមកស្តុបទុកមួយស្របក់នៅក្នុងឃ្លាំងនៅចុះចំណោតភ្នំខាងជើងបឹងយក្សឡោម នាក្រុងបានលុងទីរួមខេត្តរតនគិរីបន្តឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវចូលទៅលក់ឱ្យឈ្មួញវៀតណាមបានយ៉ាងងាយមិនមានទាក់ក្រសែភ្នែកសមត្ថកិច្ចណាមួយឡើយ។ របរដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមកំពុងតែមានប្រជាប្រិយភាពនិងឈានមុខគេយ៉ាងសកម្មបំផុតផងដែរ ប្រចាំតំបន់ភូមិភាគឦសាន្តនាខេត្តរតនគិរីយើងនេះដូចជាហូរហែមកហើយដែលមានមេការជំនាញផ្នែកដឹកជញ្ជូនម្នាក់ឈ្មោះ ដែលគេជាទូទៅក្នុងខេត្តហៅថៅកែឈើ.មករា ហើយតែងបម្រើបន្តពីថៅកែធំដែលគេចាត់ចែងឱ្យរត់ការបង់លុយជូនសមត្ថកិច្ចថ្នាក់ក្រោមមួយចំនួនដែលប្រចាំការនៅមូលដ្ឋានគ្រប់ស្ថាប័នក្នុងតំបន់ធ្វើសកម្មភាពរួមទាំងច្រកទ្វារព្រំដែនផងដែរ។
បន្ទាប់ពីបម្រើបន្តរត់ការបង់លុយជូនសមត្ថកិច្ចក៏នៅមានបង់លុយជូនអ្នកកាសែតដែរហើយថែមទាំងជាអ្នកម៉ៅការបម្រើបន្តដឹកជញ្ជូនឈើខុសច្បាប់នោះ យ៉ាងសកម្មនិងយ៉ាងគំហុកទៀតផង។ ឯមុខជំនួញឈើឆ្លងដែនមួយនេះគេស្គាល់ច្បាស់ថាមានមេឈ្មួញធំនៅបង្គាប់បញ្ជាពីក្រោយនិងផ្តល់សិទ្ធិឱ្យអ្នកបម្រើរត់ការរូបនេះមានកាយសម្បទាមិនគ្រប់គ្រាន់ទើបអ្នកធំ និងសមត្ថកិច្ច មន្ត្រីជំនាញ ក្នុងខេត្តរតនគិរីទាំងមូល មិនហ៊ានបង្ក្រាបជាហេតុធ្វើឱ្យឡើងចាងហ៊ានប្រព្រត្តបទល្មើសធ្វើព្យុះ ធ្វើភ្លៀងតាមអំពើចិត្តដើម្បីដឹកជញ្ជូនឈើលក់ឱ្យឈ្មួញវៀតណាមយកលុយចិញ្ចឹមអ្នកធំ និងមន្ត្រីទាំងនោះ ។
ប្រភពបង្ហើបថា មេការដឹកជញ្ជូនឈ្មោះ មករា នេះប្រើប្រាស់រូបភាពរថយន្តសាំយ៉ុងរហូតដល់ទៅ៤គ្រឿងឯណ្ណោះ តែគេរត់ការប្រាប់សមត្ថកិច្ចនិងអ្នកកាសែតថាតែពីរគ្រឿងទេមានសមត្ថកិច្ចខ្លះដឹងខ្លះមិនដឹងទេ។
ហើយក្នុងចំណោមរថយន្តទាំង៤គ្រឿងនោះគេប្រើស្លាកលេខដូចៗគ្នាតែមួយ4049ចំនួនពីរគ្រឿងឯពីរគ្រឿងទៀតអត់មានស្លាកលេខទេងាយស្រួលបន្លំភ្នែកសមត្ថកិច្ច និងមហាជនតែមហាជនខ្លះគេមិនខ្វល់ឈឺក្បាលជាមួយឡើយព្រោះរូបភាពដឹកជញ្ជូនបែបនោះជាទម្លាប់ទៅហើយសម្រាប់ខេត្តរតនគិរីនេះ។ គេតែងឃើញរថយន្តសាំយ៉ុងនោះដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ ឆ្លងកាត់ក្រុងបានលុង ទីរួមខេត្តរតនគិរី ទាំងថ្ងៃទាំងយប់និងវេលាទាបភ្លឺ នៅតាមផ្លូវជាតិលេខ៧៨A ឆ្ពោះក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវសម្ងំចម្ការស្វាយចន្ទីក្បែរបង្គោលអង់តែនសេវាទូរស័ព្ទ០៩៧ រង់ចាំបារាសព្រំដែនបើកនៅពេលព្រឹកឡើងនិងធ្វើសកម្មភាពរយៈជាង២ខែមកដល់បច្ចុប្បន្នហើយក្នុងមួយថ្ងៃរថយន្តមួយគ្រឿងមិនក្រោម៥ជើងនោះទេ។
រថយន្ដសាំយ៉ុងដែលអ្នករត់ការឈ្មោះ មករា ទាំង៤គ្រឿងសម្រាប់ប្រើប្រាស់ដឹកឈើមិនមានលក្ខណៈគ្រប់គ្រាន់តាមបច្ចេកទេសច្បាប់ចរាចរណ៍នោះឡើយខុសពីរថយន្តដឹកទំនិញផ្សេងៗទៀត។
លោក ឃឹម ចិត្រា ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មិនអាចរកការបំភ្លឺបានទេជុំវិញបទល្មើសឆ្លងដែន នេះ ។
សមត្ថកិច្ចជំនាញនៅក្នុងខេត្តវិញចំពោះរថយន្តសាំយ៉ុងដឹកឈើនោះបើសិនជាមានការស្នើសុំសហការបង្ក្រាបណាមួយនោះ តែងឆ្លើយដោះសារថាជាប់រវល់ទៅនេះទៅនោះហើយសមត្ថកិច្ចខ្លះនិយាយត្រង់ៗតែម្តងថារថយន្តដឹកឈើឈ្មោះមករានោះមិនអាចបង្ក្រាបបានទេ ព្រោះសមត្ថកិច្ចគ្រប់ស្ថាប័នគេត្រូវរ៉ូវគ្នារត់ការតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រោមយ៉ាងរលូនអស់ហើយបើជំនាញយើងតែឯងបង្ក្រាបវាហាក់ទៅឆ្វេងតែឯងហើយទុកឱ្យគេទៅតាមដំណើរចុះ៕
https://www.rmn.asia