លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មំ មេត្តាពិនិត្យ មើលនគរបាលសេដ្ឋកិច្ច ពង្រាយកម្លាំង ដាក់ប៉ុស្តិ យកលុយ ពីរថយន្តដឹក ទំនិញ តាមអំពើចិត្ត
ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បានអោយដឹងថា ប៉ុស្តិ៍ជជុះនៃប៉ូលីស សេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បង្កព្យុះភ្លៀងតាមតែអំពើចិត្ត ដោយបាន បើកឡានប្រដេញកាក់ឡានដឹកឈើនិងឡាន ដឹកទំនិញ យកលុយយ៉ាងអាណាធិបតេយ្យ គ្មានថ្នាក់ណាហ៊ានប៉ះពាល់ទេ។
អ្នករកស៊ីដឹកជញ្ជូនទំនិញមួយចំនួនបានឲ្យដឹងថា ប៉ុស្ទិជជុះទាំងនោះមានទីតាំងទី១ នៅសង្កាត់វិហារហ្លួង ក្រុងសួង ទីតាំងទី២-នៅចំណុចភូមិហួចលិច ឃុំក្រែក ស្រុកពញាក្រែក។ទី៣-មាន នៅឃុំដាស្រុកមេមត់ រហូតពង្រីក កុងត្រូលចំនួន២បន្ថែមទៀត ទី១-ស្ថិតនៅគល់ស្ពានជ្រាវនិងទី២-ស្ថិត នៅច្រកចូលប៉ុស្តិ៍ចាន់មូល។ហើយប៉ុស្តិ៍ជជុះ របស់នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ដែល មានភាពអនាធិបតេយ្យ ខ្លាំងជាងគេ គឺចំណុចឃុំដា ស្រុកមេមត់ រហូតពង្រីកកុងត្រូលចំនួន២ បន្ថែមទៀតទី១- ស្ថិតនៅគល់ស្ពានជ្រាវ និងទី២-ស្ថិត នៅច្រកចូលប៉ុស្តិ៍ចាន់មូលមន្ត្រីប៉ូលីស ដែល ឈរជើងនៅប៉ុស្តិ៍ជជុះ របស់នគរបាលសេដ្ឋកិច្ចទាំងនោះ មានសិទ្ធិ អំណាច បើកឡានប្រដេញឡានដឹកទំនិញ និងបង្កព្យុះ ភ្លៀងតាមតែអំពើចិត្តមិនដែល ក្រែងញញើតអ្វីឡើយ ទោះ បីមានការណែនាំពីលោកស្នងការ ជាច្រើនដងក៍ដោយ គ្មានអ្នកណាយក ចិត្តទុកស្តាប់និងគោរពអ្វីឡើយ។
អ្នករកស៊ីដឹកជញ្ជូនទំនិញទាំងនោះបន្តថា ក្រុមនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ មិនដែលបង្ហាញស្នាដៃអ្វីទេ ក្រៅពីការដាក់ប៉ុស្តិ៍ជជុះ និងរថយន្តសម្រាប់ប្រដេញ ឡានដឹកទំនិញ ឲ្យចូលបង់ លុយទៅតាមតែអំពើចិត្តហើយប៉ុស្តិ៍ជជុះរបស់នគរបាលសេដ្ឋកិច្ច មន្ត្រីប៉ូលីសដែល ឈរជើងនៅប៉ុស្តិ៍ជជុះទាំង នោះភាគច្រើនត្រូវបាន ចាត់តាំងឲ្យស្លៀកពាក់ស៊ីវិលហើយ ពេលខ្លះទៀតបានប្រើអ្នកភូមិឲ្យ ចុះប្រមូលលុយពីឡានដឹកទំនិញឡានដឹកឈើ និង ឡានដឹកកសិផល ដើម្បីបន្លំ ភ្នែក សាធារណជនប៉ុន្តែរឿងពិតកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បានចេញ ទៅប្រមូលលុយថ្លៃក្បាលឡានដឹកទំនិញគ្រប់ប្រភេទ យកទៅចែកគ្នា ធ្វើមាន ធ្វើបានមួយថ្ងៃៗមិន ដឹងជាយកទៅណាអស់ទេ ហើយក៏មិនដែលមាននរណាហ៊ានសួរនាំពីបញ្ហានេះក៏ព្រោះតែ ប្រាក់ចំណូល មួយ ភាគធំបែងចែកថ្នាក់លើ។
មន្ត្រីរដ្ឋបាលព្រៃឈើបានអោយដឹងថា ក្រុមនគរបាលសេដ្ឋកិច្ច ដែលឈរជើងតាមប៉ុស្តិ៍សុទ្ធ តែមានជំនាញប្រដេញ តាមឡានដឹកឈើនិងឡានដឹកទំនិញ ឲ្យចូលបង់លុយ ធ្វើឲ្យគ្រប់ៗគ្នាញាក់សាច់ ហើយពេលខ្លះនគរបាល ទាំងនោះ ដើរតួជាសមត្ថកិច្ចផង ដើរតួជាតុលាការផង គឺប្រដេញចាប់ឡានដឹកទំនិញ ឬឡានដឹក ឈើឲ្យចូលបង់ លុយស្ងាត់ៗហើយក៏ដោះលែងទៅវិញ ដោយមិនបានសុំយោបល់ ពីព្រះរាជអាជ្ញា ឬរាយការណ៍ ជូនថ្នាក់លើនោះទេ៕