លោកឧត្តមសេនីយ៍ស្នងការ​ អញ្ជើញ​ចូលរួម​ក្នុង​ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម

កំពង់ចាម​:នៅរសៀលថ្ងៃទី​២៨​ ខែតុលា​ ឆ្នាំ​២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​​ អញ្ជើញចូលរួមក្នុងពិធី​ប្រកាស​ចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​កំពង់ចាម​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ស៊ុយ​ សាន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ តំណាងដ៍ខ្ពង់ខ្ពស់​ ឯកឧត្តម​ ស៊ុន​ ចាន់ថុល​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹក​ជញ្ជូន​ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ។

គួរបញ្ជាក់ផងដែរថា លោក​ សុខ​ លឹមហៀង​ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវបានតែងតាំងជាប្រធានមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម ជំនួសលោក​ សុខ​ ស្រ៊ុន​ ប្រធាន​មន្ទីរ​សាធារណការ​ និងដឹក​ជញ្ជូន​ខេត្ត​កំពង់ចាម ដែលត្រូវបានផ្ទេរភារកិច្ចថ្មីទៅ​បំរេីការងារនៅទីស្តីការក្រសួងសាធារណការ​ និងដឹកជញ្ជូនវិញ ។

កម្មវិធីនេះដែរ​ ប្រព្រឹត្តទៅ​នៅសាលសន្និសីទសាលាខេត្ត ដោយមានការអញ្ជេីញចូលរួមពីសំណាក់​៖​ ឯកឧត្តម​ប្រភិភូអមដំណេីរ​  ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងសមាជិក​សមាជិកា​ជាច្រេីនរូបផ្សេងទៀត​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed