ចោរឆក់វ័យក្មេងៗ២នាក់អាយុមិនទាន់១៨ផង  ត្រូវអស់លក្ខណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ : ចោរវ័យក្មេង២នាក់អាយុមិនទាន់១៨ផង ចេញឆក់កាប៊ូប នៅក្រុងប៉ោយប៉ែតត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួន ក្រោយពីឆក់បានហើយត្រូវម្ចាស់ ឈ្មោះរស់ សិកា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្តឹងស្ដីពីករណីឆក់កាប៊ូបលុយ នៅវេលាម៉ោង ១១យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ពេលកំពុងធ្វើដំណើរតាមផ្លូវ ត្រង់ចំណុចម្ដុំខារ៉ាអូខេអេហ្វផ្លាត្រូវចោរជិ:ម៉ូតូមកឆក់កាបូបលុយ របស់ខ្លួនយកទៅបាត់ក្នុងកាបូបមានលុយចំនួន១៥០ដុល្លារ ។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះលោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូដែលជិ:ធ្វើសកម្មភាព និងកាបូបលុយដែលពួកគេឆក់នៅចំណុចម្ដុំស្រះសួគ៌ជិតវិទ្យាល័យអូជ្រៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យ : 

១/-ឈ្មោះភី ប៊ុនតើម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

២/-ឈ្មោះ វ៉ុង រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំបោះពោធិ៍ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ក្នុងនោះជនសង្ស័យសារភាពថា ពួកគេមានគ្នា៣នាក់បានធ្វើសកម្មភាពឆក់នៅពេលយប់ស្របពេលនោះឆក់បានការបូបជនរងគ្រោះពេលឆក់បានហើយត្រូវបានកម្លាំងអាវុធហត្ថក្រុងស្ទាក់ចាប់បានតែម្ដងចំណែម្នាក់ទៀតឈ្មោះហ្វី ភេទប្រុស បានរត់រួច ។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕  ដោយ៖ ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed