សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់នៅក្រោយកាស៊ីណូ(ឃីងរូស្ទ័រ​)ហៅអង្លង់ជ្រៃថ្មី ឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងគឃ្លើន តែសម្ថកិច្ចខេត្តត្បូងឃ្មុំមិនបង្ក្រាប 

ខេត្តត្បូងឃ្មុំ : សៃវៀនជល់មាន់និងអាប៉ោងខុសច្បាប់នៅក្រោយកាស៊ីណូឃីងរូស្ទ័រដែលសង្ស័យកាសុីណូ អត់មានច្បាប់មានទីតាំងស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅរសៀលថ្ងៃទី៣០ ខែខែវិច្ឆិកា ឆ្នាំ២០២១នេះ គេសង្កេតឃើញមានទីតាំងល្បែងសុីសងខុសច្បាប់ខាងលើកំពុងបើកដំណើរការ ដោយមានពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ ផ្ទុយពីបទបញ្ជាប្រមុខរាជរដ្ឋាភិបាលដែលបានចេញ ស,ជ,ណ អោយអនុវត្តន៍។

តើអាចទេដែលថា សមត្ថកិច្ចនិង ម្ចាស់អាជីវកម្ម បានត្រូវគ្នា ជាប្រព័ន្ធ?។ ធំស៊ីតាមធំ តូចស៊ីតាមតូច ជូនលាភសក្ការៈប្រចាំខែ ដល់មន្ត្រីពាក់ព័ន្ធ ចាប់ពីថ្នាក់ស្រុកដល់ខេត្ត?។

គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាសុីណូនោះឡើយ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed