គ្រោះអគ្គិភ័យមួយបានកេីតឡេីង ដោយសារតែការឆ្លងចរន្តអគ្គីសនី បានបង្កជាអគ្គិភ័យឆាបឆេះផ្ទះអស់ ១ល្វែង ននិងសម្ភារៈមួយចំនួន
ភ្នំពេញ : នាវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ស្ថិតនៅចំណុចផ្ទះលេខ៤៤J៣ ផ្លូវបេតុងលេខ៣៨E៤ ក្រុម១ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់ផ្ទះ ១ល្វែង និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុងផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លី ឃុន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ លក់គ្រឿងស្នោរ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះផ្ទះល្វែង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ឆេះអស់ទាំងស្រុង ព្រមទាំងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង និងបណ្តាលរាលដាលដល់ផ្ទះចំនួន ២ល្វែង បណ្តាលឲ្យរងការខូចខាត។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ ៤៤ឡាន ស្មើរនឹង ១៧៦ម៉ែត្រគូប, រថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ១២ម៉ែត្រ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ២និង០០នាទីនាថ្ងៃដដែរ៕