ជំនន់ទឹកដែលកំពុងមានសន្ទុះនៅតាមដងដងស្ទឹងសង្កែក្នុងខេត្តបាត់ដំបង ជាសញ្ញាប្រាប់ឲ្យមានការប្រុងប្រយ័ត្ន

ខេត្តបាត់ដំបង : បាត់ដំបង បើគិតត្រឹមម៉ោង៩ : ០០ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ កំពស់ទឹកស្ទឹងសង្កែ បានហក់ដល់កំពស់១៣.២ម៉ ហើយ ដែលជាសញ្ញាប្រាប់ឲ្យមានការប្រុងប្រយ័ត្ន។ មន្ត្រីធនធានទឹកបាននិយាយទៀតថា ជំនន់ទឹកដែលកំពុងមានសន្ទុះនៅតាមដងស្ទឹងសង្កែ នាពេលនេះ ដោយសារតែនៅប៉ែកខាងលើនៃដងស្ទឹង ជាពិសេសនៅស្រុកសំឡូត ស្រុករតនមណ្ឌល និង តាមបណ្ដាស្រុកមួយចំនួនទៀត មានភ្លៀងធ្លាក់ជោកជាំជាប់ៗគ្នានាប៉ុន្មានថ្ងៃកន្លងទៅនេះ ទើបបង្កឲ្យមានជំនន់តាមដងស្ទឹងសង្កែ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *