ថ្ងៃចាក់វ៉ាក់សាំងដំបូងការពារជំងឺ covid-19 នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត : នៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១នៅក្រុងប៉ោយប៉ែតមានការចាក់វ៉ាក់សាំងការពារជម្ងឺកូវី19លេីកដំបូងជូនប្រជាពលរដ្ឋ។ ដោយមានវត្តមានឯ.ឧអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីត19បានអញ្ជេីញចុះមកបេីកដំណេីរការនេះដោយផ្ទាល់។ គោលដៅទីតាំងដែលរៀបចំចាក់ជូន្រជាលរដ្ឋមាន៩កន្លែងរូមមាន៖១/.ទីតាំងទល់មុខសាលាក្រុង១ក្រុម២/.ទីតាំងស្ថានីយ៍រថភ្លេីង២ក្រុម៣/.ទីតាំងមណ្ឌលសំបត២ក្រុម៤ /.ទីតាំងវត្តរស្មីទួលពង្រ២ក្រុម៥/.ទីតាំងវត្តផ្សារកណ្ដាល២ក្រុម,៦/.ទីតាំងសាលាបឋមសិក្សាស្រះត្រាចនិមិត្ត ២ក្រុម៧/ទីតាំង,វត្តនិមិត្តសុធីរ៉ាម(កូនដំរី)១ក្រុម៨/.ទីតាំងវត្តត្រាច២ក្រុម៩/.ទីតាំងសាលាបឋមសិក្សាអូរឬស្សី២ក្រុម។ជួបជាមួយលោកវ៉ាជឹមណារ៉េតជំទប់ទី១សង្កាត់ប៉ោយប៉ែតដែលទទួលខុសត្រូវមេីលការខុសត្រូវរួម៣ភូមិគឺភូមិក្បាលស្ពាន១ក្បាលស្ពាន២,និងភូមិសាមគ្គីមានជ័យដែលត្រូវមកចាក់នៅចំណុចវត្តត្រាច លោកបានឲ្យដឹងថា ដំណេីរការចាក់វ៉ាក់សាំងនេះបាន និង កំពុងតែដំណេីរការទៅយ៉ាងរលូនដោយប្រជាពលរដ្ឋស្ម័គ្រចិត្តមកទទូលដោយក្ដីសោមនស្សរីករាយ គ្មានអ្វីជាការរំខានឡេីយ៕ (ដោយ លន់ណូកសេរី) Share this:TwitterFacebookLike this:Like Loading... Post navigation ខ្ញុំសូមដាក់ចេញ នូវយុទ្ធសាស្រ្តទី១ ដោយមានវិធានការចំនួន ០៥៖១. ពង្រឹងការគ្រប់គ្រងនៅតាមច្រកព្រំដែន ឱ្យបានម៉ត់ចត់បំផុត២. ការធ្វើតេស្តរហ័ស គឺត្រូវធ្វើនៅតាមបណ្តាព្រំដែនទាំងអស់ (ករណីសង្ស័យ ត្រូវប្រើម៉ាស៊ីនធំ) ហើយក្នុងមួយខេត្តត្រូវផ្តល់ជូនឧបករណ៍តេស្តរហ័សនេះ យ៉ាងហោចណាស់ ១ម៉ឺនឧបករណ៍តេស្តរហ័សនេះ ខណៈឧបករណ៍នេះមានចំនួននៅសល់ប្រហែល ៨០ម៉ឺន ហើយបានបញ្ជាទិញចំនួន ១លានទៀត។៣. ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់សម្ភារឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តនៅតាមព្រំដែនថៃ ដោយសារយើងមានពលករយើងច្រើន៤. ដាក់ឱ្យព្យាបាលដោយឡែក សម្រាប់អ្នកវិជ្ជមានពពួកបំប្លែងខ្លួន (ដែលតា និងដែលតាផ្លាស) ហើយករណីនេះ ត្រូវធ្វើចត្តាឡីស័កចំនួន ២១ថ្ងៃជាដាច់ខាត។៥. បងប្អូនជនរួមជាតិដែលជាពលករនៅប្រទេសថៃ (ទាំងស្របច្បាប់ និងមិនស្របច្បាប់) សូមកុំព្រួយបារម្ភ ដោយកម្ពុជា បានធ្វើការសហការជាមួយភាគីថៃរួចហើយពាក់ព័ន្ធនឹងបញ្ហានេះ។ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមគ្រូពេទ្យកងពល ត្រូវបានធ្វើចត្តាឡីស័ក