អគ្គិភ័យឆាបឆេះផ្ទះស្តុកទុកស​ម្ភារៈលក់ដូរ​ មួយកន្លែង​ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ

រាជធានីភ្នំពេញ : ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់​ ថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ១៦០A ផ្លូវ៧​ ភូមិរកា​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ។ 

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ​ ទី​ រិទ្ធី​ ភេទប្រុស អាយុ​ ៤៣ឆ្នាំ​ មុខរបរ​ លក់ដូរ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ ឆ្លងចរន្តអគ្គិសនី​។

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះខូចខាតទំហំថ្មបេតុង​ ទំហំ​ ៤ម៉ែត្រ​ x​ ១៦ម៉ែត្រ​ សម្ភារៈ​ស្តុកទុកសម្រាប់លក់ដូរអស់ទាំងស្រុង​​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។ សម្រាប់ប្រតិបត្តិការសង្គ្រោះរបស់ សមត្ថកិច្ចពន្លត់អគ្គីភ័យប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៣គ្រឿង ប្រើប្រាស់ទឹកអស់​ ៥ឡាន ស្មើរនឹង ២៨ម៉ែត្រគូប​ ​និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា​ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុងនៅវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ក្នុងគ្រោះអគ្គិភ័យនេះពុំមានបណ្ដាលឲ្យមានមនុស្សរងគ្រោះឬបាត់បង់អាយុជីវិតឡើយ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed