បទវិភាគ៖ផលប៉ះពាល់ពី”សង្រ្គាមពន្ធគយ”ចំពោះសេដ្ឋកិច្ចអាមេរិកកំពុងរំលេចចេញ
សៀវភៅពណ៌ត្នោតស្តីពីសភាពការណ៍សេដ្ឋកិច្ចដែលចេញផ្សាយដោយប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកនៅថ្ងៃទី ២៣ ខែមេសា តាមម៉ោងក្នុងតំបន់បានបង្ហាញថា ស្របពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចបានកើនឡើងជាបន្តបន្ទាប់ អនាគតនៃតំបន់ជាច្រើននៅទូទាំងសហរដ្ឋអាមេរិកមានសភាពកាន់តែអាប់អួទៅៗយ៉ាងលេចធ្លោ ។ កាលពីថ្ងៃទី ២២ ខែមេសា «របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក»ដែលចេញផ្សាយដោយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានទម្លាក់យ៉ាងខ្លាំងនូវការប៉ាន់ប្រមាណចំពោះអត្រាកំណើនសេដ្ឋកិច្ចអាមេរិកក្នុងឆ្នាំ ២០២៥ ដែលជាកម្រិតបញ្ចុះខ្លាំងបំផុតក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជឿនលឿន ។ មិនពិបាកឃើញទេថា “ហានិភ័យថមថយចុះ”គឺជាការព្រួយបារម្ភដ៏ខ្លាំងបំផុតរបស់អ្នកផងទាំងពួងចំពោះសេដ្ឋកិច្ចអាមេរិកនៅពេលបច្ចុប្បន្ននេះ ។ លោក Adam S.Posen…