សង្ស័យជារឿងឃាតកម្ម! ប្រទះឃើញសាកសពបុរសម្នាក់រួមនឹងដំបងឈើប្រឡាក់ឈាម នៅចំណុចដីឡូមួយកន្លែងជិតផ្លូវ OCIC
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវករណីស្លាប់ប្លែកបន្តិច ដោយសង្ស័យថាជារឿងឃាតកម្ម បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងដីឡូតិ៍មួយតាមបណ្តោយផ្លូវ OCIC ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ ជនរងគ្រោះស្ដាប់ស្មានថា អាយុប្រហែលជាង៣០ឆ្នាំ ត្រូវបានឃើញដេកស្លាប់ នៅលើដីបេតុង ក្នុងសភាពមានស្នាមដូចជា ត្រូវវាយក្បាល នៅមិនឆ្ងាយ មានដំបងឈើមួយដុំមានប្រឡាក់ឈាមនៅក្បែរនោះ។…